កីឡា
U23 ហ្វីលីពីនដកខ្លួនពីលីគ ក្រោយលទ្ធផលមិនសូវល្អនៅស៊ីហ្គេម
ក្រុមអភិវឌ្ឍយុវជនរបស់លីគបាល់ទាត់ហ្វីលីពីន ដែលមានឈ្មោះថា Azkals Development Team (ADT) សម្រេចដកខ្លួនចេញពីការប្រកួតលីគកំពូលហ្វីលីពីន (PFL) រដូវកាល ២០២២-២៣ បន្ទាប់ពីមិនសូវទទួលបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ADT បានជូនដំណឹងដល់លីគ និងសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន (PFF) រួចហើយអំពីការសម្រេចចិត្តរបស់ខ្លួន។ ការប្រកួតដែលនៅសល់ទាំងអស់របស់ ADT នឹងនាំឱ្យចាញ់ ០-៣ ក្នុងការឈ្នះគូប្រកួតរបស់ពួកគេ។
ការដកខ្លួននេះគឺបន្ទាប់ពីក្រុមដែលមានកីឡាករ១៣នាក់ ក្នុងចំណោម២០នាក់ បានត្រឡប់មកពីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្រុមអភិវឌ្ឍយុវជនរបស់លីគគឺបានបង្កើតឡើងនៅឆ្នាំ២០២០ដែលផ្តោតលើក្រុមយុវជនអាយុក្រោម២៣ឆ្នាំដើម្បីសម្រួចយុវជនឱ្យមានភាពខ្លាំងនៅក្នុងតំបន់។ ជាលទ្ធផលការប្រកួតកីឡាស៊ីហ្គេម២លើកចុងក្រោយ ក្រុម U23 ហ្វីលីពីនបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែនៅតែមិនអាចឈានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
តាមរយៈការដកខ្លួននេះ វាបានធ្វើឱ្យលីគកំពូលហ្វីលីពីនកាន់តែជួបបញ្ហាស្មុគស្មាញ បន្ទាប់ពីក្រុម United City បានដកខ្លួនកាលពីពាក់កណ្ដាលរដូវកាលដោយសារវិបត្តិហិរញ្ញវត្ថុ។

ដូច្នេះលីគនៅសល់តែ៥ក្រុមប៉ុណ្ណោះ ស្របពេលការប្រកួតឈានចូលដល់សប្ដាហ៍ទី២១ គ្រាដែលដើមឡើយលីគមាន៧ក្រុមដែលមានរូបមន្តប្រកួត៤ជុំ ស្មើនឹង២៤ប្រកួត៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ