ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ជួបឧបសគ្គធំ ក្រោយអភិបាលរដ្ឋ Florida ប្រកាសឈរឈ្មោះបោះឆ្នោត ជាផ្លូវការ
អភិបាលរដ្ឋ Florida លោក Ron DeSantis បានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ ដែលនេះនឹងក្លាយជាឧបសគ្គដ៏ធំសម្រាប់លោក ដូណាល់ ត្រាំ ចំពោះការតែងតាំងរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤។

លោក DeSantis បានដាក់ឯកសារទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធអាមេរិក ដែលបញ្ជាក់ពីការឈរឈ្មោះជាប្រធានាធិបតីកាលពីរសៀលថ្ងៃពុធ ហើយគាត់ត្រូវបានគេចាត់ទុកថា ជាគូប្រជែងកំពូល សម្រាប់ការតែងតាំងជាបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
អ្នកបោះឆ្នោត ហាក់ដូចជាមានទំនោរទៅខាងលោក DeSantis កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីគាត់បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី សម្រាប់អាណត្តិថ្មីក្នុងនាមជាអភិបាលរដ្ឋ Florida និងបានជួយបេក្ខជនសមាជិកសភារបស់គណបក្សសាធារណរដ្ឋ ឲ្យទទួលបានសំឡេងឆ្នោតល្អជាងការរំពឹងទុក។

ការស្ទង់មតិខែកុម្ភៈដោយ Yahoo/YouGov បានបង្ហាញថា លោក DeSantis បាននាំមុខលោក ត្រាំ ក្នុងសំឡេង ៤៥ ភាគរយទល់នឹង ៤១ ភាគរយ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏ទទួលបានការគាំទ្រខ្លាំងក្លាក្នុងចំណោមអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋផងដែរ ចាប់តាំងពីគាត់ត្រូវបានចោទប្រកាន់កាលពីខែមុននៅទីក្រុងញូវយ៉ក ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម។
ការស្ទង់មតិរបស់ CNN ដែលចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថា ត្រាំ គឺជាជម្រើសដំបូងក្នុងចំណោមអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋសម្រាប់ការតែងតាំងឆ្នាំ ២០២៤ ពោលគឺមានសំឡេង ៥៣ ភាគរយ ខណៈលោក DeSantis មានត្រឹម ២៦ ភាគរយប៉ុណ្ណោះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ហេតុអ្វី អាល្លឺម៉ង់ ចង់ឲ្យលោក ចូ បៃដិន ឈ្នះឆ្នោតលើ ដូណាល់ ត្រាំ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


