ព័ត៌មានអន្ដរជាតិ
ហេតុអ្វី អាល្លឺម៉ង់ ចង់ឲ្យលោក ចូ បៃដិន ឈ្នះឆ្នោតលើ ដូណាល់ ត្រាំ?
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបង្ហាញការគាំទ្ររបស់គាត់ចំពោះលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំក្រោយ ដោយនិយាយថា ប្រធានាធិបតីដែលកំពុងកាន់អំណាចរូបនេះ គឺស័ក្តិសមសម្រាប់ការងារកំពូល ដោយសារតែបទពិសោធន៍ដ៏ក្រាស់ក្រែលរបស់គាត់នៅក្នុងឆាកនយោបាយ។
អំឡុងពេលថ្លែងទៅកាន់សិស្សានុសិស្ស នៅសាលាបឋមសិក្សាមួយជិតទីក្រុងបែរឡាំង កាលពីថ្ងៃចន្ទទី២២ខែឧសភា លោក Scholz ត្រូវបានគេសួរថា រវាងលោក បៃដិន និងលោក ត្រាំ តើលោកចង់ឲ្យនរណាឈ្នះ។ គាត់ឆ្លើយថា ប្រធានាធិបតីបច្ចុប្បន្នគឺប្រសើរជាង ហើយគាត់សង្ឃឹមថា លោក បៃដិន នឹងជាប់ឆ្នោតអាណត្តិទី២ ដោយលើកហេតុផលថា អ្នកប្រជាធិបតេយ្យដែលមានអាយុ៨០ឆ្នាំរូបនេះ ដឹងថាត្រូវធ្វើអ្វី ដើម្បីការពារពិភពលោកមិនឲ្យកើតសង្រ្គាម។
ទាក់ទងនឹងលោក ត្រាំ, លោកអធិការបតីបាននិយាយថា អតីតប្រធានាធិបតីរូបនេះ បង្កឲ្យមានការបែកបាក់គ្នានៅក្នុងប្រទេស ហើយសហរដ្ឋអាមេរិក នឹងគ្មានអនាគតល្អឡើយ ប្រសិនបើគាត់ឈ្នះនៅឆ្នាំ២០២៤។
យោងតាមការស្ទង់មតិរបស់ Morning Consult ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា លោក ត្រាំ គឺនាំមុខដាច់ លើគូប្រជែងទាំងអស់នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ រួមទាំងអភិបាលរដ្ឋ Florida លោក Ron DeSantis ផងដែរ។
ការស្ទង់មតិមួយទៀតដោយ Big Data បង្ហាញថា ប្រសិនបើការបោះឆ្នោតសកល ត្រូវបានធ្វើឡើងក្នុងខែឧសភានេះ លោក បៃដិន នឹងចាញ់លោក ត្រាំ ដោយអ្នកសាធារណរដ្ឋ ទទួលបានសំឡេង ៤៥% ខណៈអ្នកប្រជាធិបតេយ្យទទួលបាន ត្រឹម ៣៨,១%ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោកស្រី Clinton ព្រមានថា បើ Trump ជាប់ឆ្នោត អ៊ុយក្រែន នឹងចប់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


