ព័ត៌មានជាតិ
សម្ដេចតេជោ៖ ធ្វើកសិកម្មតែមួយមុខមិនអាចឱ្យប្រទេសក្លាយជាអ្នកមានបាននោះឡើយ
នៅព្រឹកមិញនេះសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនី ប្រមាណ ១៩ ០០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ សម្តេចតេជោបានលើកឡើងពីការដាក់ចេញគោលការណ៍នាពេលកន្លងមក ដែលជាប្រយោជន៍សម្រាប់កម្មករ និយោជិតជាបន្តបន្ទាប់។
ដោយឡែកជុំវិញការអភិវឌ្ឍសេដ្ឋកិច្ច ប្រមុខរដ្ឋាភិបាលបានលើកឡើងថា កម្ពុជាត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចដោយមិនអាចពឹងផ្អែកលើការធ្វើកសិកម្មតែមួយមុខ ដើម្បីធ្វើឱ្យប្រទេសក្លាយជាអ្នកមាន។ ដោយសារតែមើលឃើញបែបនេះ ទើបសម្តេចប្រឹងប្រែងទាក់ទាញការវិនិយោគពីខាងក្រៅប្រទេសជំរុញវិស័យឧស្សាហកម្ម។
សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឲ្យថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញការវិនិយោគបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួចរាល់ហើយ។
បើតាមប្រមុខរដ្ឋាភិបាល ក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៣ ទំហំនៃការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧ ពាន់ ៣៣១លានដុល្លារ ខណៈខែមេសាទំហំនាំចេញមានទឹកប្រាក់ ១,៨៤២ លានដុល្លារ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលឹកពីគុណតម្លៃនៃសន្តិភាពបើគ្មានសន្តិភាពគឺគ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករនិយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ដើម្បីសុខដុមក្នុងរោងចក្រ គឺត្រូវតែមានការរួមគ្នារវាងថៅកែរោងចក្រ និងកម្មករ ឲ្យបានជាពិសេសដោះស្រាយទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ។
ជាថ្មីម្តងទៀត ប្រមុខរដ្ឋាភិបាលក៏បានអំពាវនាវឱ្យថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករ និយោជិត និងខិតខំដោះស្រាយទំនាស់នៅតាមរោងចក្រឱ្យបានលឿនកុំចិញ្ចឹមទំនាស់ទុក៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន