ព័ត៌មានជាតិ
កម្ពុជាមានអ្នកឆ្លងជំងឺរលាកថ្លើមរ៉ាំរ៉ៃ ប្រភេទបេនិងសេជាង៧សែននាក់
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា តាមការប៉ាន់ស្មានរបស់អង្គការសុខភាពពិភពលោក នៅប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុស បេនិងអ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុស សេប្រមាណជាង៧សែននាក់។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីអំពីការអនុវត្តផែនការយុទ្ធសាស្ត្រជាតនិងហិរញ្ញប្បទានសម្រាប់កម្មវិធី ឆ្លើយតបជំងឺរលាកថ្លើមដោយសារវីរុសបេ និងសេឆ្នាំ២០២០-២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ នៅព្រឹកថ្ងៃទី២២មករានេះ លោកជំទាវ បានបន្តថាតាមការប៉ាន់ស្មាននៅឆ្នាំ២០១៧ របស់អង្គការសុខភាពពិភពលោកនៅប្រទេសកម្ពុជា ចំនួនអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុសបេ គឺមាន៣%ស្មើនឹង៤៧៥០០០នាក់ និងអ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុសសេមាន១,៦%ស្មើនឹង២៥៧ ០០០នាក់។

លោកជំទាវ បានបន្តទៀតថា ជំងឺរលាកថ្លើមបេនិងសេនេះ ប្រសិនបើយើងមិនបានព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាទេ វាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ដោយធ្វើឲ្យអ្នកជំងឺទៅជាក្រិនថ្លើមនិងឈានដល់ជំងឺមហារីកថ្លើមទៀតផង។
លោកជំទាវបានបន្ថែមថា ជំងឺមហារីកថ្លើមមានប្រមាណ ១៦%ក្នុងចំណោម ជំងឺមហារីកទាំងអស់ ហើយមូលហេតុចម្បងបណ្តាលមក ពីជំងឺរលាកថ្លើមប្រភេទបេចំនួន៤៤,៣%និងប្រភេទសេចំនួន៤៣%។ លោកជំទាវ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការឆ្លងជំងឺរលាកថ្លើមប្រភេទបេនិងសេ គឺបណ្តាលមកពីការការបរិភោគម្ហូបអាហារមិនមានអនាម័យពិសេសអ្នកចូលចិត្តពិសាស្រាច្រើននិងបារី។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមិនសូវមានការចាប់អារម្មណ៍ពីជំងឺថ្លើមប្រភេទសេនិងបេនោះទេ ដោយមិនបានទៅពិនិត្យសុខភាពឲ្យបានទៀតទាត់ឡើយលុះដល់ពេលមានចេញជារោគសញ្ញា ហើយទើបទៅរកគ្រូពេទ្យពិនិត្យទើបដឹងថា ខ្លួនមានកើតជំងឺថ្លើមប្រភេទបេឬសេ។


រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានណែនាំថា ប្រជាពលរដ្ឋ ដែលមានជំងឺទាំងនេះ គួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យនិងព្យាបាលឲ្យបានទាន់ពេលវេលាចៀសវាងមានការធ្ងន់ធ្ងរវិវត្តន៍ទៅជាក្រិនថ្លើមឬមហារីកថ្លើម ដែលត្រូវចំណាយថវិកាច្រើននិងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ លោកជំទាវ បានបញ្ជាក់ថា សព្វថ្ងៃនេះ ឱសថព្យាបាលជំងឺរលាកថ្លើមប្រភេទសេនិងបេបានបន្តធ្លាក់ចុះពីរាប់ពាន់ដុល្លារ មកប្រមាណ៦៨ដុល្លារសម្រាប់ព្យាបាលរលាកថ្លើមសេ រយៈពេលបីខែ អាចជាសះស្បើយ៩៥% និងប្រមាណ៤២ដុល្លារក្នុងមួយឆ្នាំ សម្រាប់ព្យាបាលរលាកថ្លើម បេ។ លើសពីនេះ ក្រសួងសុខាភិបាលបានប្តេជ្ញានិងធ្វើការជាមួយដៃគូនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងជំងឺរលាកថ្លើម បង្កដោយសារវីរុស បេ និងសេ ដោយផ្ដោតលើចក្ខុវិស័យ “គ្មានការឆ្លងមេរោគរលាកថ្លើមថ្មីនៅកម្ពុជា ដែលប្រជាជន ដែលមានមេរោគរលាកថ្លើមរ៉ាំរ៉ៃ អាចទទួលបានសេវា ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងថែទាំ ដោយមានប្រសិទ្ធភាព មានតម្លៃសមរម្យ និងមានគុណភាពល្អ។

គួរបញ្ជាក់ថា តាមរយៈផែនការយុទ្ធសាស្ត្រជាតិ ប្រទេសកម្ពុជាបេ្តជ្ញាចូលរួម ដើម្បីសម្រេចឲ្យបាននូវការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទ បេ និង សេ នៅឆ្នាំ២០៣០ ដោយអនុលោមតាម គោលដៅរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយ អត្រាឆ្លងថ្មី៩០% និង អត្រាមរណភាព ៦៥% នៅឆ្នាំ២០៣០៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ច្រកទាំង៣ ដែលកម្ពុជា អាចទទួលវ៉ាក់សាំងកូវីដ ១៩ មកចាក់ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


