ព័ត៌មានជាតិ
វីង និង Ria រួមគ្នាជំរុញការផ្ទេរប្រាក់ឆ្លងប្រទេស ឥឡូវនេះអតិថិជន Ria អាចផ្ញើប្រាក់មកប្រទេសកម្ពុជាតាមរយៈវីងបានហើយ
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា កំពុងពង្រីកប្រតិបត្តិការផ្ទេរប្រាក់ចូលមកព្រះរាជាណាចក្រកម្ពុជាដោយសហការជាមួយ Ria ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Euronet Worldwide, Inc. (NASDAQ: EEFT)ផងដែរ។
ឥឡូវនេះអតិថិជនទាំងឡាយអាចប្រើប្រាស់សេវា Ria ដើម្បីផ្ញើប្រាក់មកកម្ពុជា ហើយអ្នកទទួលអាចដកប្រាក់តាមរយៈភ្នាក់ងារវីងដែលមានស្លាកយីហោ Ria បានយ៉ាងងាយស្រួលដោយមិនអស់ថ្លៃសេវាឡើយ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជាដែលកំពុងប្រកបការងារនៅក្រៅប្រទេស។ ពួកគេគួរតែអាចផ្ញើប្រាក់ដែលរកបានដោយលំបាកមកក្រុមគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយមិនមានឧបសគ្គអ្វីទាំងអស់ បើទោះបីជានៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តី ដើម្បីដោះស្រាយតម្រូវការប្រចាំថ្ងៃក៏ដូចជាតម្រូវការនានាក្នុងគ្រាមានអាសន្នផងដែរ។ សេវាផ្ទេរប្រាក់របស់យើងលឿនបំផុត។
លោកម៉ានូបានបន្តថា៖« ភាពជាដៃគូនេះបានច្របាច់បញ្ចូលនូវបណ្តាញនៃស្ថាប័នយើងទាំងពីរ ដោយផ្សារភ្ជាប់អតិថិជននៅជុំវិញពិភពលោក។»
Ria ជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោកដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៧និងមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ សព្វថ្ងៃ Ria ផ្តល់សេវាជាង៤៤៧ ០០០កន្លែងដែលស្ថិតនៅជាង១៦០ប្រទេស ដោយរួមមាន៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌា និងវៀតណាមជាដើម។ Ria ធ្វើឱ្យពិភពលោកកាន់តែរួមតូច ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេ តាមរយៈការផ្ទេរប្រាក់កំរិតពិភពលោក។
លោក Espen Kristensen នាយកគ្រប់គ្រង APAC របស់ Ria មានប្រសាសន៍ថា៖« យើងពិតជារីករាយដែលបានសម្ពោធជាផ្លូវការនូវភាពជាដៃគូជាមួយវីង។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងផ្តល់សេវាផ្ទេប្រាក់កាន់តែល្អប្រសើរដល់អតិថិជនដែលកំពុងមានតំរូវការខ្លាំង និងទៅគ្រប់ទីកន្លែងដែលចាំបាច់ ដោយឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព។»
អ្នកទទួលប្រាក់នៅកម្ពុជា គ្រាន់តែតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរច្បាប់ដើម ជាមួយលេខកូដ១១ខ្ទង់ដែលទទួលបានពីអ្នកផ្ញើប្រាក់។ ជាមួយឯកសារណាមួយក្នុងចំណោមឯកសារទាំងនេះ ពួកគេអាចបំពេញព័ត៌មានជាមួយឯកសារដែលភ្នាក់ងារវីងចែកជូន ហើយពួកគេអាចដកប្រាក់ជាមួយភ្នាក់ងារវីងជាង៤០០០កន្លែងដែលមានស្លាកយីហោ Ria។
យោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា ប្រជាជនចំណាកស្រុកបានផ្ញើប្រាក់មកកម្ពុជាប្រមាណ ១, ៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ហើយ៥៣លានដុល្លារបានផ្ញើមកពីប្រទេសកូរ៉េខាងត្បូង៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


