ព័ត៌មានជាតិ
វីង និង ធនាគារឈីហ្វ សហការគ្នាដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់ប្រាក់កម្ចីដល់ប្រជាជនកម្ពុជា
*ឥឡូវនេះអតិថិជនរបស់ធនាគារ ឈីហ្វ អាចសងប្រាក់កម្ចីរបស់ពួកគេតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់វីង។
ភ្នំពេញថ្ងៃទី ២១ ខែមករាឆ្នាំ ២០២១ ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងដោយលោក Chau Chung Kai Peter ដែលជាសហគ្រិនជោគជ័យម្នាក់នៅទីក្រុងហុងកុង និងជាស្ថាបនិក CHIEF GROUP ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីមួយ មានអាយុកាលជាង៤១ឆ្នាំ ជាមួយនឹងអាជីវកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប បានប្រកាសភាពជាដៃគូថ្មីមួយដែលនឹងអនុញ្ញាតឱ្យអតិថិជនអាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ឬកម្មវិធីស្មាតហ្វូនវីង។

ភាពជាដៃគូនេះផ្តល់សេរីភាពដល់អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ មិនថាជានៅតំបន់ដាច់ស្រយាលប្រទេសកម្ពុជាក៏ដោយ អាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ប្រកបដោយភាពងាយស្រួល រហ័សនិងមានសុវត្ថិភាព។ អតិថិជនក៏អាចសងប្រាក់កម្ចីតាមរយៈ កម្មវិធីស្មាតហ្វូនវីងដ៏មានភាពច្នៃប្រឌិតដោយគ្រាន់តែចុចពីរឬបីដងលើទូរស័ព្ទដៃរបស់ពួកគាត់តែប៉ុណ្ណោះ។ លើសពីនេះផងដែរ អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ ក៏អាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលតាមរយៈ ប្រព័ន្ធបាគង ទៅប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់វីងផងដែរ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា «ខ្ញុំរីករាយណាស់ដែលបានចូលរួមជាមួយ ធនាគារពាណិជ្ជ ឈីហ្វ បន្តបេសកកម្មរបស់យើងក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏ងាយស្រួល។ នេះគឺជាព្រឹត្តិការណ៍សំខាន់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការកែលម្អសេវាកម្មហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងសហគមន៍របស់យើង។»
វីងដែលជាធនាគារឯកទេសក្នុងការទូទាត់ បានខិតខំប្រឹងប្រែងអស់រយៈពេលជាង១២ឆ្នាំមកហើយ ដើម្បីសម្រេចគោលដៅក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវការទទួលបានសេវាហិរញ្ញវត្ថុចល័ត ប្រកបដោយសុវត្ថិភាព រហ័ស ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកំពស់ជីវភាពប្រចាំថ្ងៃ របស់ប្រជាជន។
ការប្តេជ្ញាចិត្តរបស់វីងក្នុងការផ្តល់សិទ្ធអំណាចផ្នែកបរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា បានធ្វើឲ្យពួកគេអាច មានបណ្តាញភ្នាក់ងារវីងកាន់តែរឹងមាំ និងការអភិវឌ្ឍកាន់តែប្រសើរនៃកម្មវិធីស្មាតហ្វូនវីង។
ចំណុចសំខាន់នៃភាពជាដៃគូរវាងធនាគារឯកទេសវីង និងធនាគារពាណិជ្ជ ឈីហ្វ គឺជាការចែករំលែកចក្ខុវិស័យរួមគ្នាមួយក្នុងការប្រើប្រាស់សមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជានៅទូទាំងប្រទេស។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ បានមានប្រសាសន៍ថា «ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារពាណិជ្ជឈីហ្វ ក្នុងការធ្វើឱ្យផលិតផលរបស់យើងប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលកំពុងកើនឡើង ដូច្នេះអតិថិជនអាចផ្តោតលើកំណើនអាជីវកម្មរបស់ពួកគេ ។ អតិថិជនរបស់ធនាគារពាណិជ្ជឈីហ្វនឹងរីករាយនូវជម្រើសថ្មី ដែលអនុញ្ញាតឱ្យពួកគេបង់ប្រាក់កម្ចីរបស់ពួកគេដោយមិនចាំបាច់ទៅដល់ការិយាល័យរបស់ធនាគារពាណិជ្ជ ឈីហ្វ នោះទេ។»
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានសម្លឹងឃើញពីការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការ កាលពីខែធ្នូ ឆ្នាំ២០១៣ ដោយមានដើមទុនដំបូងត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នមានទ្រព្យសកម្មសរុបមានចំនួនជាង ១៤៣លានដុល្លារគិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និងបុគ្គលិកសរុបជាង ១៤០នាក់។ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ចាត់ទុកអតិថិជនជាដៃគូយូរអង្វែង ដែលអាចធ្វើអោយធនាគារយើង នៅតែបន្តរីកចម្រើនទៅមុខជាលំដាប់។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ប្រើប្រាស់គំរូអាជីវកម្ម ធ្វើជាមូលដ្ឋានីយកម្ម និងអភិវឌ្ឍន៍ដែលសក្តិសមបំផុតទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន នៅក្នុងប្រទេសកម្ពុជា។ យើងមិនត្រឹមតែធ្វើការយ៉ាងសកម្មដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀតនូវផលិតផលដែលមានស្រាប់របស់យើងប៉ុណ្ណោះទេ ព្រមទាំង ណែនាំផលិតផលនិងសេវាកម្មថ្មីៗដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើងជាលំដាប់។

CHIEF GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ នៅទីក្រុងហុងកុង ដែលបានពង្រីកសក្តានុពលរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រកាន់ខ្ជាប់នូវជំនឿ នៃការអនុវត្តក្រមសីលធម៌ និងការវិនិយោគដោយភាពប្រយ័ត្នប្រយែង។ យើងបានបន្តដំណើរទៅមុខដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យបេសកកម្មគោលដៅ និងទស្សនវិស័យរបស់យើង និងផ្តល់សេវាដល់អតិថិជនរបស់យើងអោយកាន់តែប្រសើរឡើងជាងមុនដើម្បីទទួលបានលទ្ធផលល្អ។ ជោគជ័យរបស់យើងត្រូវបានគេសន្មត់ថាជាស្មារតីក្រុមខ្លាំងជាមួយនឹងចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់។
យើងសូមណែនាំឲ្យលោកអ្នកចូលទៅកាន់គេហទំព័ររបស់យើង www.chiefbank.com.kh និងទាញយកកម្មវិធីទូរស័ព្ទចល័ត (CHIEF Mobile App) ឬមកកាន់សាខាណាមួយរបស់ធនាគារពាណិជ្ជ ឈីហ្វ អតិថិជននឹងទទួលបាននូវសេវាកម្មដ៏ល្អពីបុគ្គលិកដែលរង់ចាំផ្តល់សេវាជូនលោកអ្នក៕

-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


