ជីវិតកម្សាន្ដ
Chompoo ទម្លាយអារម្មណ៍ពិត ក្រោយមានគេរិះគន់ឈុតក្នុងកម្មវិធី Cannes
បន្ទាប់ពីកម្មវីធីមហោស្រពភាពយន្តអន្តរជាតិ Cannes លើកទី៧៦បានបញ្ចប់ទៅដោយរលូន ទើបតែពេលនេះតារាស្រី Chompoo Araya ឆ្លើយតបទៅកាន់អ្នករិះគន់នាងលើឈុតពណ៌ក្រហមដែលនាងបង្ហាញខ្លួនលើកម្រាលព្រំក្រហមកន្លងមក។

បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយ តារាសម្ដែងនិងម៉ូដែល Chompoo Araya បានបើកចំហអំពីរឿងរ៉ាវនោះថា នាងទៅលើកនេះហត់ណាស់! ជាមួយនឹងពេលវេលាកំណត់ ហើយត្រូវធ្វើកិច្ចការច្រើនលើសកំណត់។ ជាពិសេសមានការរៀបចំតិចជាងរាល់ពេលដែលនាងធ្លាប់ទៅ។ ម្យ៉ាងទៀត នាងក៏ខកខានចូលរួមដល់ទៅ៤ឆ្នាំ។ ប៉ុន្តែអរគុណចំពោះមតិត្រឡប់ដែលធ្វើតាមគ្រប់និន្នាការមានទាំងការសរសើរនិងរិះគន់ផងដែរ។
អ្នកម្ដាយកូនបីរូបនេះបាននិយាយបន្ថែមទៀតថា “រាល់រ៉ូបដែលខ្ញុំជ្រើសរើសគឺខ្ញុំចូលចិត្តវាទាំងអស់។ ព្រោះវាជារឿងដែលមិនធ្លាប់ធ្វើ វាជារឿងថ្មីមួយដែលត្រូវសាកល្បង ហើយឈុតរឿងនេះមិនធ្វើឲ្យចិត្តស្ងប់ទេ។ ទទួលយកការរិះគន់ គ្រាន់តែទទួលយកហើយបន្តទៅមុខទៀត។ ឆ្នាំក្រោយយកវាម្តងទៀត។ ព្រោះរូបភាពមិនសូវល្អសោះ! ហើយគ្មានផ្លូវដែលយើងអាចធ្វើអ្វីមួយដើម្បីផ្គាប់ចិត្តអ្នករាល់គ្នាឡើយ”៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo សរសើរតារាចិន Yang Yang ថាសង្ហាខ្លាំងដូចគេល្បី ក្រោយប៉ះគ្នាក្នុងកម្មវិធីធំ
ចុចអាន៖Mai Davika ប្រតិកម្មតបវិញ ក្រោយត្រូវអ្នកលេង អ៊ីនធឺណិតជេរប្រមាថលើរាងកាយរបស់នាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


