ជីវិតកម្សាន្ដ
Mai Davika ប្រតិកម្មតបវិញ ក្រោយត្រូវអ្នកលេង អ៊ីនធឺណិតជេរប្រមាថលើរាងកាយរបស់នាង
ជារឿយៗ រូបរាងរបស់តារាសម្ដែង Mai Davika តែងតែរងការរិះគន់ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ដែលមានចេតនាល្អ ការព្រួយបារម្ភ ប៉ុន្តែទន្ទឹមគ្នានេះក៏មានមនុស្សមើលងាយ និងឈានដល់ប្រមាថនាងថាស្លេកស្លាំង គ្មានកម្លាំងកំហែង គ្មានអីហូប។

យ៉ាងណាមិញ ដោយសារតែមានការរិះគន់មិនឈប់ឈរពីសំណាក់អ្នកលេងអ៉ិនធើណេតទើប Mai Davika បង្ហោះរូបភាពប៉ុន្មានសន្លឹកបង្អួតរាងស្វែលចង្កេះ២២ នៅលើឆ្នេរខ្សាច់លើបណ្ដាញសង្គម IG ផ្ទាល់ខ្លួន ជាមួយនឹងចំណងជើងថា “ខ្ញុំស្រលាញ់រាងកាយខ្ញុំ ហើយខ្ញុំដឹងថាខ្ញុំមានសុខភាពល្អ ខ្ញុំញ៉ាំអាហារមានជីវជាតិ ហើយខ្ញុំឆ្អែតរាល់ថ្ងៃ មិនដែលបណ្តោយខ្លួនឲ្យឃ្លានឡើយ។ ពិភពលោកក៏មានរូបរាងខុសគ្នាច្រើនដែរ ដូច្នេះហើយ យើងគួរគោរពនិងទទួលយកភាពខុសគ្នានេះ។ សូមមេត្តាយោគយល់គ្នា”!
បន្ទាប់ពីសំណេរដ៏វែងអន្លាយអមនឹងរូបភាពបង្ហោះព្រាតលើអ៉ិនធើណេត អ្នកគាំទ្រជាច្រើនសម្រុកចូលមកបញ្ចេញមតិគាំទ្រ លើកទឹកចិត្តដល់នាងនិងកុំឲ្យតួឯកស្រីក្នុងរឿង “Pee mak” គិតច្រើនជាមួយនឹងការបញ្ចេញមតិគ្មានបានការនិងពូកែតែច្រណែនប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយសម្រាប់តារាសម្ដែងនិងម៉ូដែល Mai Davika ឡើយ ក្នុងការចេញមុខបកស្រាយពីស្ថានភាពរូបរាងដ៏ស្គមស្គាំងរបស់នាង។ កាលពីលើកមុននាងក៏ត្រូមហាជនរិះគន់ខ្លាំងៗថា អត់អីបរិភោគ អត់ជីវជាតិ ឬស្គមខ្លាំងដូចខ្មោចជាដើម៕



ប្រែសម្រូល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika បញ្ចេញសារចម្លែក ដូចមនុស្សខូចចិត្តរឿងស្នេហា
ចុចអាន៖ចិញ្ចៀនពេជ្រ១២ការ៉ាត់ Nadech សុំ Yaya រៀបការ តម្លៃអាចទិញផ្ទះវីឡាធំស្កឹមស្កៃ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


