ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាងដណ្តើមបានភូមិ៣មកវិញ ក្នុងប្រតិបត្តិការវាយបក រុស្ស៊ី
ប្រទេសអ៊ុយក្រែននិយាយថាបានរំដោះភូមិចំនួន ៣ នៅភាគអាគ្នេយ៍ក្នុងជ័យជម្នះលើកដំបូងនៃប្រតិបត្តិការវាយបកលើរុស្ស៊ី ខណៈដែលក៏មានការបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីកងទ័ពអ៊ុយក្រែន អបអរជ័យជម្នះនៅក្នុងភូមិ Blahodatne និង Neskuchne នៃតំបន់ Donetsk។
ស្របពេលជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការពារជាតិទីក្រុង កៀវ និយាយថា ភូមិ Makarivka នៅក្បែរនោះ ក៏ត្រូវបានដណ្តើមយកមកវិញផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មិនទាន់បញ្ជាក់អំពីការបាត់បង់ភូមិណាមួយនៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញបានអះអាងថា ពួកគេបានវាយឲ្យកងទ័ពអ៊ុយក្រែន ដកថយ។

នៅកន្លែងផ្សេងទៀត អ៊ុយក្រែននិយាយថា រុស្ស៊ីបានបំផ្ទុះទំនប់មួយទៀតនៅក្នុងតំបន់ Zaporizhzhia បន្ទាប់ពីការបំផ្លិចបំផ្លាញទំនប់ទឹក Nova Kakhovka ដ៏សំខាន់កាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមានគ្រោះទឹកជំនន់រីករាលដាល។
លោក Valeriy Shershen អ្នកនាំពាក្យយោធាអ៊ុយក្រែន លើកឡើងថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានសម្រេចចិត្តបំផ្ទុះទំនប់ទីពីរនៅជិតភូមិ Novodarivka ដែលនាំឲ្យមានការជន់លិចនៅច្រាំងទន្លេ Mokri Yaly។ ទោះយ៉ាងណា រុស្ស៊ីក៏បានបដិសេធជាអ្នកបំផ្ទុះទំនប់ Nova Kakhovka ដែរ ហើយបន្ទោសអ៊ុយក្រែនជំនួសវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កាណាដា ប្រកាសផ្តល់ជំនួយថ្មីឲ្យអ៊ុយក្រែន មានទាំងមីស៊ីលស៊េរីទំនើប
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


