ព័ត៌មានអន្ដរជាតិ
កាណាដា ប្រកាសផ្តល់ជំនួយថ្មីឲ្យអ៊ុយក្រែន មានទាំងមីស៊ីលស៊េរីទំនើប
កាលពីថ្ងៃសៅរ៍ទី១០ខែមិថុនា នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានធ្វើដំណើរដ៏ភ្ញាក់ផ្អើល ទៅកាន់រដ្ឋធានីកៀវ ដោយសន្យាថា នឹងផ្តល់ជំនួយផ្នែកយោធា និងមនុស្សធម៌បន្ថែម ដល់ប្រទេសអ៊ុយក្រែន។

លោក ទ្រូដូ និយាយថា ប្រទេសកាណាដា នឹងគាំទ្រអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន ហើយសន្យាថា នឹងផ្តល់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ ៣៧៥លានដុល្លារអាមេរិក។
ទន្ទឹមនឹងជំនួយហិរញ្ញវត្ថុ លោក ទ្រូដូ និយាយថា ប្រទេសរបស់លោក ក៏នឹងផ្តល់មីស៊ីលដែលមានសមត្ថភាពបាញ់ចំគោលដៅច្បាស់ៗស៊េរីទំនើប ដល់កងកម្លាំងអ៊ុយក្រែន ផងដែរ។
លើសពីនេះ លោកទ្រូដូ ថែមទាំងប្រកាសផ្តល់ជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ចំនួន ៧.៥លានដុល្លារអាមេរិកទៀតផង ដើម្បីឆ្លើយតបទៅនឹងទឹកជំនន់ បណ្តាលមកពីការបាក់ទំនប់។
សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីកាណាដា កើតឡើងខណៈប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បញ្ជាក់ថា ប្រតិបត្តិការវាយបកទៅរុស្ស៊ី បានចាប់ផ្តើមរួចហើយ។
លោក ហ្សេលេនស្គី និយាយថា សកម្មភាពវាយបក និងការពារប្រឆាំងកងកម្លាំងរុស្ស៊ីកំពុងដំណើរការ ប៉ុន្តែលោកបានបដិសេធផ្តល់ព័ត៌មានលម្អិត។ លោកមិនបានបញ្ជាក់ថា តើកងទ័ព អ៊ុយក្រែន កំពុងស្ថិតក្នុងដំណាក់កាលណានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ កាណាដា ឲ្យ អ៊ុយក្រែន ខ្ចីលុយទិញឥន្ធនៈទុកកម្ដៅនៅរដូវរងា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


