ព័ត៌មានជាតិ
មន្ត្រីការបរទេស៖ ប្រជាធិបតេយ្យមិនមែនជាចំណាប់ខ្មាំងរបស់បក្សណាឡើយ
អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមែនជាចំណាត់ខ្មាំងរបស់ក្រុមបុគ្គល ឬគណបក្សណាមួយឡើយ នៅពេលខ្លួនប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់។ លោកអនុរដ្ឋលេខាធិការបញ្ជាក់បែបនេះក្នុងវេទិកាពិភាក្សារបស់សារព័ត៌មាន«កម្ពុជាថ្មី»នៅថ្ងៃទី១៤ ខែមិថុនា។

លោក ចាន់ រតនា លើកឡើងដូច្នេះថា៖«លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមែនជាចំណាត់ខ្មាំងទៅលើបុគ្គលណាម្នាក់ ឬក្រុមណាមួយ ឬបក្សណាមួយ ដែលមិនគោរពច្បាប់ ឬធ្វើខុសច្បាប់នោះទេ»។ លោកថា នៅពេលដែលបុគ្គល ឬក្រុមណាមួយប្រព្រឹត្តសកម្មភាពផ្ទុយពីបទប្បញ្ញត្តិនៃច្បាប់ ឬធ្វើអ្វីមួយខុសនឹងច្បាប់តម្រូវ ហើយបែរជាយករឿងលទ្ធិប្រជាធិបតេយ្យមកដាក់ជាចំណាត់ខ្មាំង ដើម្បីបិទបាំងទោសកំហុសរបស់ខ្លួន គឺមិនមែនជាការត្រឹមត្រូវទេ។
ក្នុងន័យនេះ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា កាលណានិយាយអំពីលទ្ធិប្រជាធិបតេយ្យ គេក៏ត្រូវនិយាយអំពីការអនុវត្តច្បាប់ ព្រោះថា លទ្ធិប្រជាធិបតេយ្យ និងការអនុវត្តច្បាប់ ត្រូវតែដើរទន្ទឹមជាមួយគ្នា ហើយបញ្ហានេះ ប្រទេសនានានៅលើពិភពលោកក៏អនុវត្តដូចគ្នានេះដែរ។

មិនអាចនិយាយអំពីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយមិនគិតអំពីការអនុវត្តច្បាប់ ឬនីតិរដ្ឋបានឡើយ បើមិនដូច្នេះទេ វានឹងក្លាយជារឿងអនាធិបតេយ្យ។ ដូច្នេះ ប្រជាជនគ្រប់រូប គឺត្រូវស្ថិតនៅក្រោមច្បាប់ និងគោរពអនុវត្តច្បាប់ ហើយកុំយកលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស គឺជាចំណាត់ខ្មាំង ដើម្បីបិទបាំងនូវកំហុសឆ្គងរបស់ខ្លួន។ នេះជាការបញ្ជាក់បន្ថែមរបស់អនុរដ្ឋលេខាធិការរូបនេះ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន