ព័ត៌មានអន្ដរជាតិ
ណាតូ នឹងចាប់ផ្តើមបង្វឹកកងទ័ពអ៊ុយក្រែន បើកយន្តហោះចម្បាំង F-16 នៅរដូវក្តៅនេះ
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធទី១៤ខែមិថុនាថា សម្ព័ន្ធភាពនេះ នឹងចាប់ផ្តើមការបណ្តុះបណ្តាលភីឡុតអ៊ុយក្រែន ដើម្បីបើកយន្តហោះចម្បាំង F-16 នៅរដូវក្តៅនេះ។

ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ នាទីក្រុងព្រុចសែល ប្រទេសបែលសហ្ស៊ិក លោក Stoltenberg និយាយថា “ការបង្វឹកអ៊ុយក្រែន ដើម្បីបើកយន្តហោះ F-16 នឹងចាប់ផ្តើម ហើយជាការពិតណាស់ សម្ព័ន្ធមិត្តក៏បានបញ្ជាក់ច្បាស់ៗដែរថា ការបណ្តុះបណ្តាល អាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ពោលគឺនៅរដូវក្តៅនេះតែម្តង ហើយខ្ញុំក៏រំពឹងដែរថា ការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះ នឹងក្លាយជាបញ្ហាដែលត្រូវដោះស្រាយក្នុងកិច្ចប្រជុំរបស់ក្រុមទំនាក់ទំនង”។
នៅថ្ងៃដដែលនោះ ក្រសួងការពារជាតិហូឡង់ បានបញ្ជាក់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន នឹងត្រូវបង្កើតឡើងនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើត។ ហូឡង់ និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប កំពុងធ្វើការលើការចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន ឲ្យបើកយន្តហោះ F-16 ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានសហគមន៍នយោបាយអឺរ៉ុបនាទីក្រុង ជីស៊ីណូ នៃប្រទេសម៉ុលដាវី ថា មានរដ្ឋជាច្រើនកំពុងរៀបចំផ្តល់យន្តហោះចម្បាំង F-16 ឲ្យអ៊ុយក្រែន។
យ៉ាងណាក្តី រុស្ស៊ីបានថ្កោលទោសចំពោះការបញ្ជូនយន្តហោះប្រភេទនេះ ទៅកាន់អ៊ុយក្រែន ហើយព្រមានថា យន្តហោះទាំងនោះនឹងក្លាយជាគោលដៅយោធាស្របច្បាប់ សម្រាប់កងកម្លាំងរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីដើមសប្តាហ៍ថា ការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន នឹងធ្វើឲ្យជម្លោះកើនឡើងមួយកម្រិតទៀត ដោយសារយន្តហោះទាំងនោះមានការកែច្នៃ អាចបំពាក់អាវុធនុយក្លេអ៊ែរបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក Stoltenberg ដាក់លក្ខខណ្ឌ បើ អ៊ុយក្រែន ចង់ចូល ណាតូ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន