Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអាមេរិក ទទួលស្គាល់ថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន គឺជាការប្រយុទ្ធដ៏លំបាក

បានផុស

នៅ

មេទ័ពអាមេរិកនិយាយថា អ៊ុយក្រែន កំពុងប្រឈមមុខ នឹងការប្រយុទ្ធដ៏ស្វិតស្វាញ ក្នុងប្រតិបត្តិការវាយបកប្រឆាំងកងកម្លាំងរុស្ស៊ី ហើយយុទ្ធនាការដណ្តើមយកទឹកដីត្រលប់មកវិញនេះ ទំនងជាមានការលះបង់ខ្ពស់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយតម្លៃរបស់អាមេរិកលើប្រតិបត្តិការរបស់ទីក្រុងកៀវ បានកើតឡើងចំពេលយុទ្ធជន Chechen និយាយថា ពួកគេបានដាក់ពង្រាយកម្លាំងនៅតំបន់ Belgorod របស់រុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ក្រុមជនជាតិរុស្ស៊ីដែលគាំទ្រអ៊ុយក្រែន។

ថ្លែងនៅទីស្នាក់ការអង្គការណាតូ ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោក Mark Milley ប្រធានអគ្គសេនាធិការអាមេរិក បានអះអាងថា អ៊ុយក្រែនចាប់ផ្តើមការវាយប្រហាររបស់ពួកគេ ហើយពួកគេកំពុងទទួលបានផ្លែផ្កា។ នេះគឺជាការប្រយុទ្ធដ៏លំបាកបំផុត វាជាការប្រយុទ្ធដ៏ឃោរឃៅមួយ ហើយវាទំនងជានឹងចំណាយពេលយូរ ជាមួយការលះបង់ខ្ពស់។

លោក Mark Milley ប្រធានអគ្គសេនាធិការអាមេរិក (រូបថត៖ TASS)

ទោះបីជាយ៉ាងណាក៏ដោយ លោកគូសបញ្ជាក់ថា វាឆាប់ពេកក្នុងការប៉ាន់ស្មានថាតើប្រតិបត្តិការវាយបករបស់អ៊ុយក្រែន នឹងអូសបន្លាយពេលយូរប៉ុនណា។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានប្រាប់កិច្ចប្រជុំក្រុមទំនាក់ទំនងមានប្រមាណ៥០ប្រទេសដែលផ្តល់ជំនួយយោធាដល់អ៊ុយក្រែនថា ទីក្រុងកៀវ ត្រូវការទាំងការគាំទ្ររយៈពេលខ្លីនិងរយៈពេលវែង ព្រោះសង្គ្រាមនេះគឺជាការប្រយុទ្ធតាមដំណាក់កាល ហើយអ៊ុយក្រែនក៏ត្រូវការអាវុធច្រើនជាងមុនផងដែរ។

លោក Austin បន្ថែមថា អ៊ុយក្រែននៅតែមានកម្លាំងជំនួយជាច្រើនទៀត ដែលត្រូវបញ្ចេញទោះបីជាដំបូង រុស្ស៊ីបានវាយប្រហារធ្ងន់ធ្ងរក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ លោក ពូទីន គំរាមថា ជម្លោះនៅអ៊ុយក្រែន អាចក្លាយជា សង្គ្រាមនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម