អាជីព
ហេតុផលធំៗដែលមនុស្សជាច្រើនមិនសម្រេចបានអ្វីសោះក្រោយវ័យ ៥០ ឆ្នាំ
ការសម្រេចបានអ្វីមួយ ទាមទារការយល់ដឹងអំពីអ្វីដែលខ្លួនចង់បានសម្រាប់ឆាកជីវិតឲ្យបានច្បាស់លាស់សិន ។ មនុស្សជាច្រើនដឹងត្រឹមថា ខ្លួនចង់បានផ្ទះ ឡាន និងគ្រួសារមួយ មិនដឹងថា អាជីពវិជ្ជាជីវៈខុសពីជីវិតឯកជនបែបណាឡើយ ។
វិធីធ្វើឲ្យមានតុល្យភាពជីវិតផ្ទាល់ខ្លួននិងវិជ្ជាជីវៈសំខាន់ខ្លាំងព្រោះ នៅពេលអ្នកកាន់តែចាស់ ការទទួលខុសត្រូវអាជីពនិងផ្ទាល់ខ្លួនរបស់អ្នកទាំងពីររីកលូតលាស់។ ពេលខ្លះវាលឿនពេកក្នុងការគ្រប់គ្រងដំណើរលូតលាស់របស់ផ្នែកទាំងពីរនេះ។ ការរក្សាបាននូវតុល្យភាពជីវិតការងារមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យខ្លួនយើងរីករាយព្រោះយល់ថារស់នៅមានតម្លៃនិងមានផលិតភាព ខណៈសុខុមាលភាពរបស់អ្នកដែលនៅជុំវិញយើងក៏ត្រូវការមាន ដើម្បីអាចរក្សាលំនឹងទាំងពីរផ្នែកបាន។

ជោគជ័យខ្លាំង គឺការចាត់ចែងបាននូវតុល្យភាព៖ ការទទួលបានជោគជ័យមិនមែនមានន័យថា រកលុយបានច្រើននោះទេ គឺទទួលបានជោគជ័យនៅគ្រប់ផ្នែកនៃជីវិត។ តុល្យភាពជីវិតសំខាន់ពីរ គឺការងារនិងរឿងគ្រួសារ មួយណាក៏បាត់មិនបានដូចគ្នា ដូច្នេះជាជាងរើសយកមួយល្អបំផុត យើងសូវយកទាំងពីរ ទោះបានជោគជ័យត្រឹមកម្រិតមធ្យម ។ អ្វីដែលសំខាន់គឺការដឹងថា ពេលណាអ្នកកំពុងធ្វើការ និងពេលណាដែលត្រូវនៅជាមួយគ្រួសារ។ មនុស្សខ្លះខ្លាចប្តីប្រពន្ធរហូតដល់អនុញ្ញាត្តិឱ្យមកអុកឡុក ដល់កន្លែងធ្វើការតាមដាន រញ៉េរញ៉ៃជាមួយមិត្តរួមការងារ ពេលពិភាក្សាការងារក៏មានប្តីប្រពន្ធមកអង្គុយស្តាប់ដឹងឮជាមួួយ ការលួចពេលម៉ោងកន្លែងកំពុងធ្វើការទៅដឹកប្រពន្ធប្តី ឬណាត់ជួបស្នេហា ជាទង្វើនៃមនុស្សមិនបានការ ដែលក្រោយមកគ្មានអ្នកណាចង់យកមកទៀតឡើយ សូម្បីត្រឹមជាបុគ្គលិកធម្មតាក្តី។

បានអត្ថប្រយោជន៍ច្រើនបំផុតទាំងពេលវេលាផ្ទាល់ខ្លួននិងពេលវេលាវិជ្ជាជីវៈគឺត្រូវដឹងពីអ្វីដែលអ្នកនៅជុំវិញយើងកំពុងធ្វើ សង្គមវិវត្តដល់ណា និងគេត្រូវការអ្វីខ្លះ។ មិនអាចយកលេសថាឱបកូន ហើយបោះបង់ចោលទីតាំងខ្លួនឯងក្នងសង្គមទៅពឹងផ្អែកតែលើប្តីឬប្រពន្ធទេ។ ការរចនាកាលវិភាគជីវិតបានល្អ មានន័យថា យើងដឹងថា បើមានកូនប៉ុន្មានអាចរ៉ាប់រងរួចទាំងពេលវេលាសម្រាប់ការងារនិងសម្រាប់ស្នេហាក្រុមគ្រួសារ។

វិភាគពេលវេលាថាពេលណាដែលជីវិតអាចសម្រុកខ្លាំង វ័យណាទើបសម្រាកបាន? មនុស្សដែលផ្តេកផ្តួលតាមព្រេងនិស្ស័យ មិនមានផែនការច្បាស់ នឹងមានជីវិតលំបាកទៅៗ ព្រោះមិនមានតុល្យភាពរវាងរឿងទាំងពីរ ហើយភាគច្រើនចុងក្រោយនឹងបរាជ័យទាំងស្រុងដោយសារទាំងការងារនិងស្នេហា បើបាត់ម្ខាងណានឹងមានបញ្ហាដូចគ្នា។

ការសម្រេចបានធំៗក្នុងជីវិត គឺមិនមែនចំនួនកូនៗដែលយើងបង្កើតឡើងមកនោះទេ ក៏មិនមែនតួនាទីធំនៅកន្លែងធ្វើការដែរ។ សមិទ្ធិផលបី ដែលមនុស្សជាច្រើនលើលោកទទួលស្គាល់ថា ពិតជាជោគជ័យក្នុងជីវិត គឺការរស់នៅ បានសប្បាយចិត្ត (មានពេលដើរកម្សាន្តទាន់នៅដើររួច) ធ្វើការបានការគោរព(ចេះគោរពខ្លួនឯងនិងមិនឡេមឡឺម) និងចេះជួយអ្នកដទៃ (បន្សល់ទុកអ្វីមួយវិញដល់ផែនដីមុនពេលស្លាប់ទៅ )។

ចុចអាន ៖ មូលហេតុដែលមិនគួរយកមិត្តភក្ដិ មកចូលធ្វើការជាមួយ ឬមកជាកូនចៅ
ចុចអាន ៖ ជំនាញថ្មី ៥ ប្រភេទដែលបញ្ជាលើទីផ្សារពាណិជ្ជកម្ម នាពេលអនាគតបានមានអ្វីខ្លះ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


