ព័ត៌មានជាតិ
តើគោលនយោបាយសារពើពន្ធ មានន័យដូចម្តេច?
គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធ និងវិធីរកចំណូលផ្សេងៗទៀត និងចំណាយរបស់រដ្ឋ ដោយបែងចែកធនធានសេដ្ឋកិច្ចក្នុងគោលបំណងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងកៀរគរចំណូល និងការធ្វើវិចារណកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើ និងការវិនិយោគសាធារណៈឱ្យបានសមស្រប។

យោងតាមសៀវភៅសេដ្ឋកិច្ចថ្ងៃនេះ បានបញ្ជាក់ថា គោលនយោបាយសារពើពន្ធរបស់ប្រទេសនីមួយៗ គួរតែមានគោលដៅជាគោលការណ៍ចំនួនបួនគឺ៖ ១- ការបែងចែកធនធាន ២- ស្ថិរភាវូបនីយកម្ម ៣- កំណើន ៤- ការបែងចែកនៃប្រាក់ចំណូល នៃទ្រព្យសម្បត្តិឱ្យស្មើគ្នា។
ជាទូទៅ រដ្ឋាភិបាលតែងប្រើឧបករណ៍ពីរយ៉ាងរបស់គោលនយោបាយសារពើពន្ធនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ទី. អត្រាពន្ធ៖ ការឡើងចុះនៃអត្រាពន្ធនេះ គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការគ្រប់គ្រងហានិភ័យសេដ្ឋកិច្ចឬការកៀរគរចំណូលបន្ថែមជូនរដ្ឋ ដើម្បីដោះស្រាយបញ្ហាឱនភាពថវិកា។ នៅពេលដែលរដ្ឋចាប់ផ្តើមបន្ធូរបន្ធយអត្រាពន្ធ នោះវានឹងធ្វើឱ្យចំណូលដុលរបស់ប្រជាពលរដ្ឋមានការកើនឡើងកើនផងដែរ។ តាមលំនាំនេះ វានឹងធ្វើឱ្យមានការកើនឡើងនៃសេចក្តី ត្រូវការដែលនឹងនាំឱ្យមានការវិនិយោគ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។
ទី២. ការចំណាយសាធារណៈរបស់រដ្ឋ៖ នៅពេលដែលចំណាយរបស់រដ្ឋមានការកើនឡើង ទៅលើការកសាងរហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងគម្រោងអភិវឌ្ឍផ្សេងៗ នោះវានឹងរុញសេចក្តីត្រូវការឱ្យកើនឡើងមួយផ្នែកផងដែរ ដែលនឹងបង្កើតចំណូលជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ ហើយចំពោះការចំណាយជាសាធារណៈនេះ គឺជាគោលនយោបាយមួយដើម្បីស្តារសេដ្ឋកិច្ច ដែលកំពុងជាប់គាំងឬមានវិបត្តិដែលមិនអាចដោះស្រាយបានតាមយន្តការទីផ្សារ។ ដោយហេតុថា វាអាចនឹងបង្កើតការងារ កាត់បន្ថយនិកម្មភាព និងរុញសេដ្ឋកិច្ចឱ្យដំណើរការឡើងវិញ។
ប៉ុន្តែការប្រើគោលនយោបាយទាំងអស់នេះ គឺត្រូវធ្វើឡើង ដោយប្រុងប្រយត្នបំផុត ចៀសវាងបង្កើតឱ្យមានសម្ពាធទៅលើអតិផរណា ដែលនឹងប៉ះពាល់មកវិញនូវកម្រិតជីវភាពប្រជាជន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


