សន្តិសុខសង្គម
ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងស្រាវជ្រាវករណីម្ចាស់កម្ចីOnline បង្ហោះរូបកូនបំណុលជាសាធារណៈដើម្បីគំរាមកំហែង
នារីវ័យ២៣ឆ្នាំម្នាក់ ជាកូនបំណុលនៃប្រាក់កម្ចីOnline បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីត្រូវខាងម្ចាស់បំណុលយករូបខ្លួន និងក្រុមគ្រួសារបង្ហោះបរិហាកេរ្តិ៍ជាសាធារណៈដើម្បីគំរាមកំហែង។

បើតាមលោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា យោងតាមពាក្យបណ្តឹងនារីរងគ្រោះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ខ្លួនបានកម្ចីប្រាក់តាមអនឡាញមួយចំនួន៥០ដុល្លារ ប៉ុន្តែខាងកម្ចីឲ្យតែ៣២ដុល្លារប៉ុណ្ណោះ ហើយក្នុងរយៈពេល១សប្តាហ៍ត្រូវសងចំនួន៥០ដុល្លារវិញ។ លុះដល់ថ្ងៃត្រូវសងខ្លួនគ្មានលទ្ធភាពសង ក៏មានខាងកម្ចីអនឡាញម្នាក់ផ្សេងទៀត បានទូរស័ព្ទមកផ្តល់កម្ចីចំនួន៥០ដុល្លារ និងត្រូវសងដូចកម្ចីលើកមុនដែរ។ ក្នុងរបាយការណ៍បន្ថែមថា ដោយសារខ្លួនគ្មានលទ្ធភាពសង ខ្លួនបានកម្ចីតាមអនឡាញផ្សេងៗបន្ថែមទៀតរហូតដល់១៤លើក ស្មើនឹង១៤ លានរៀល ដែលសរុបប្រាក់ដើមចំនួន ៣០០០ដុល្លារ។

ជនរងគ្រោះបានរៀបរាប់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានទំនាក់ទំនងជាមួយខាងកម្ចីសុំសងតែដើម៣០០០ដុល្លារ ប៉ុន្តែខាងកម្ចីមិនព្រម ទើបយករូបភាពក្រុមគ្រួសារ បងប្អូនមិត្តភក្តិ មកធ្វើការបង្ហោះបរិហាកេរ្តិ៍ជាសាធាណៈ និងគំរាមកំហែង។

លោកនាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ចាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននឹងកំពុងបើកធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់ជុំវិញករណីបរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមគំហែងនេះ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


