Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សម្រេចផ្ទេរសមត្ថកិច្ចក្នុងការចាត់ការសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ដែលគេស្គាល់ថាពូហ៊ន  ពីសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ទៅឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធី។ នេះបើតាមលិខិតមួយច្បាប់របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៣ ខែធ្នូ ដាក់ទៅឱ្យប្រធានពីសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើឈ្មោះ ផាត់ ហ៊ន ដែលប្រកបអាជីពជាអ្នកសារព័ត៌មាននេះ គឺឆ្លើយតបនឹងសំណើររបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម  ដែលស្នើសុំផ្ទេរសំណុំរឿងទៅឱ្យអយ្យការអមសាលាដំបូងរាជធានីខេត្តផ្សេង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។  

តាមក្រសួងយុត្តិធម៌ ការផ្ទេរស្នើសុំផ្ទេរសំណុំរឿងនេះ​ គឺដើម្បីធានាដំណើរការល្អនៃយុត្តិធម៌តុលាការ និងដោយយោងតាមមាត្រា១៩  នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ។

គួរឱ្យដឹងថា​ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៦០ ចុះថ្ងៃទី ២៧-១១-២០២៤ ដែលមានឈ្មោះ សួស ឡា ជាដើមបណ្ដឹង បានប្តឹងឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ការប្រមាថលើស្ថាប័ន ការផ្សាយព័ត៌មានមិនពិតបង្ខូចឈ្មោះស្ថាប័នតុលាការ និងការិះគន់លើសេចក្តីសម្រេចរបស់តុលាការពាក់ព័ន្ធ នឹងការលើកចោលដីកាសម្រេចរក្សាការពារ” ប្រព្រឹត្ត និងបន្តប្រព្រឹត្តតាមការផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយមានគណនីសារព័ត៌មាន KH Plus News ព័ត៌មានសង្គម កាលពី ថ្ងៃទី ២០ និង ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានកោះហៅឈ្មោះ ផាត់ ហ៊ន ដើម្បីធ្វើការស្តាប់ចម្លើយពាក់ព័ន្ធនឹងអង្គហេតុ ដែលជននេះបានផ្សព្វផ្សាយជាសាធារណៈភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយដែលបានប្រើប្រាស់ពាក្យសម្ដីមិន សមរម្យ និងការប្រមាថ កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលការកោះហៅនេះ គឺជាដំណើរការនីតិវិធីធម្មតា ក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋម ដើម្បីធ្វើការប្រមូលព័ត៌មាន និងពិនិត្យលើបទល្មើសដូច មានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។

នៅចំពោះមុខអយ្យការ ឈ្មោះ ផាត់ ហ៊ន បានផ្តល់ចម្លើយសារភាពទទួល ស្គាល់នូវអង្គហេតុដូចជា សារភាពសុំទោស និងសំដែងការសោកស្តាយ ដែលខ្លួនបានប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ និងបានប្រមាថក្នុងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អង្គភាពសារព័ត៌មានខ្លួន ទទួលស្គាល់ថាការផ្សព្វផ្សាយ និងការអត្ថាធិប្បាយរបស់ខ្លួន គឺមិនបានប្រមូលព័ត៌មានឱ្យបាន គ្រប់ជ្រុងជ្រោយពីសំណាក់ភាគីពាក់ព័ន្ធ ជាពិសេសមិនបានសាកសួរព័ត៌មានពាក់ព័ន្ធសំណុំរឿង ខាងលើពីអ្នកនាំពាក្យរបស់ស្ថាប័នតុលាការ ដែលបណ្តាលឱ្យការផ្សព្វផ្សាយ និងការអត្ថាធិប្បាយ របស់ខ្លួនមានភាពលម្អៀង និងបង្កើតឱ្យមានការភាន់ច្រឡំលើចំណាត់ការដ៏ត្រឹមត្រូវរបស់តុលាការ និងសូមទទួលខុសត្រូវចំពោះកំហុសនេះ និងស្នើសុំការអធ្យាស្រ័យ អត់ឱន និងសម្រាលចំពោះកំហុសលើកដំបូងរបស់ខ្លួននេះ និងស្នើសុំធ្វើ ការកែតម្រូវព័ត៌មាន រួមទាំងសុំទោសជាសាធារណៈចំពោះស្ថាប័នតុលាការ។

នៅថ្ងៃទី១៩ ខែធ្នូ ដដែល ក្រោយបញ្ចប់ការស្តាប់ចម្លើយ តំណាងអយ្យការបានអនុញ្ញាតឱ្យឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន ត្រលប់ ទៅផ្ទះវិញជាធម្មតា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះថ្ងៃទី២១ ខែធ្នូ បានឱ្យដឹងថា តាមរយៈចម្លើយសារភាពទទួលស្គាល់កំហុសរបស់ឈ្មោះ ផាត់ ហ៊ន និងភស្តុតាងផ្សេងទៀត តំណាងអយ្យការពិនិត្យឃើញថាមានតម្រុយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។ ហេតុដូច្នេះ និងដើម្បីធានាភាពសុក្រឹត្យក្នុងដំណើរការនីតិវិធីបន្ត ទើបអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងធ្វើលិខិតស្នើសុំ ក្រសួងយុត្តិធម៌ ដើម្បីធ្វើការផ្ទេរសមត្ថកិច្ចលើសំណុំរឿងនេះដោយអនុលោមតាមច្បាប់ជាធរមាន៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ នាទីutes មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម