ព័ត៌មានជាតិ
គម្រោងបង្កើតរោងចក្រថ្មីពីរក្នុងខេត្តតាកែវ ផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់ជិត ១៧០០នាក់
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យគម្រោងវិនិយោគចំនួនពីរបន្ថែមទៀត បង្កើតរោងចក្រនៅខេត្តតាកែវ លើទុនវិនិយោគសរុបចំនួនជាង ១១ លានដុល្លារ ដោយបានបង្កើតការងារប្រមាណ ១,៦៩១ កន្លែង ដល់ពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៦ មិថុនា។

គម្រោងបង្កើតរោងចក្រទាំងពីរនេះ រួមមាន៖
១. FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៦ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៥ កន្លែង។
២. OPTIMA GARMENT (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៥,១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,២២៦ កន្លែង។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មាការិនី នៅខេត្តតាកែវ កាលពីដើមខែមិថុនា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខេត្តតាកែវបានក្លាយទៅជាខេត្តទី៤ ដែលមានរោងចក្រ និងកម្មករច្រើន ក្នុងនោះទី១ គឺរាជធានីភ្នំពេញ ទី២ ខេត្តកំពង់ស្ពឺ និងទី៣ ខេត្តកណ្ដាល។ លើសពីនេះទៀត សម្តេចតេជោ កោតសរសើរថា ខេត្តតាកែវ ជាខេត្តដែលឆ្លាត ក្នុងចំណោមខេត្តឆ្លាតដទៃទៀត ដែលបានកសាងហេដ្ឋារចនាសម្ព័ន្ធជាផ្លូវ និងអ្វីដែលចាំបាច់សម្រាប់ទាក់ទាញ និងបម្រើឱ្យការវិនិយោគ។
សូមបញ្ជាក់ថា ខេត្តតាកែវ គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តតាកែវ មានរោងចក្រ សហគ្រាសចំនួន២៤៨ មានកម្មករ និយោជិតប្រមាណ ៧ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៦៦ មានកម្មករនិយោជិតសរុបជាង ៥ម៉ឺន ៨ពាន់នាក់។ នេះជាការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
អត្ថបទ៖ ផល ធារិត



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


