Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ខំដាក់ក្ដីសង្ឃឹមលើទាហានស៊ីឈ្នួល Wagner Group តែបែរជា​មិនសម្រេចរដ្ឋប្រហារនៅ រុស្ស៊ី

បានផុស

នៅ

ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ, កាសែត New York Times បានអះអាងថា អ៊ុយក្រែនមិនអាចទាញយកផលប្រយោជន៍ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសរុស្ស៊ីដោយក្រុមទាហានស៊ីឈ្នួល Wagner Group បាននោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងអត្ថបទនោះបានចុះផ្សាយថា អ៊ុយក្រែនដែលខំដាក់ក្ដីសង្ឃឹមទៅលើក្រុមទាហានស៊ីឈ្នួលដែលប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរុស្ស៊ី ដើម្បីឆ្លៀតឱកាសបើកការវាយបកណាមួយនោះ គឺមិនអាចសម្រេចបំណងឡើយ ហើយយោងតាមការវិភាគបឋម ក៏មិនមានអង្គភាពរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន បោះបង់ចោលសមរភូមិជួរមុខនោះទេ ទោះប្រទេសកំពុងស្ថិតភាពចលាចលក៏ដោយ ។

New York Times បានបន្តថា មិនត្រឹមតែមិនសម្រេចដូចបំណងនោះទេ អ៊ុយក្រែនកាន់តែវឹកវរថែមទៀត ព្រោះតាមសេចក្ដីរាយការណ៍នាពេលកន្លងមក កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលប្រហែល ៥០ គ្រាប់ទៅកាន់គោលដៅផ្សេងៗគ្នានៅទូទាំងប្រទេសអ៊ុយក្រែន ។

កាសែតអាមេរិកមួយនេះអះអាងទៀតថា ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែននៅតែទំនងជាព្យាយាមប្រើភាពវឹកវរដែលបង្កឡើងដោយមេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin ដើម្បីជាផលប្រយោជន៍របស់ខ្លួនដដែរ ។ អត្ថបទនេះបានលើកឡើងថា “ការចុះខ្សោយកម្លាំងក្នុងចំណោមកងទ័ពរុស្ស៊ី ក៏អាចជាកត្តាមួយដែលជួយឲ្យរដ្ឋាភិបាលទីក្រុងកៀវទទួលបានភាពចំណេញពីការវាយប្រហារណាមួយផងដែរ” ។

ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ស្ថានការណ៍ក្នុងប្រទេសរុស្ស៊ីហាក់ស្ងប់ស្ងាត់ បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner Group បានសម្រេចដកថយ ជាពិសេសក្រោយមានកិច្ចសម្របសម្រួលពីលោកប្រធានាធិបតីបេឡារុស Alexander Lukashenko ដែលបានចរចារកដំណោះស្រាយជាមួយលោក ពូទីន រួចមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម