Connect with us

ព័ត៌មានជាតិ

១៩ ចំណុចដែលអ្នកសារព័ត៌មានមិនគួរធ្វើនៅក្នុងដំណើរការបោះឆ្នោត

បានផុស

នៅ

លោក ស៊ុំ ប៊ុន​ហ៊ុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានបង្ហាញឲ្យដឹងពីចំណុចសំខាន់ៗចំនួន១៩ ដែលអ្នកសារព័ត៌មានមិនគួរធ្វើនៅក្នុងដំណើរការបោះឆ្នោត។ ការបង្ហាញនេះ ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយអំពីគោលការណ៍ណែនាំរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងជាមួយតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតសកល នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ចំណុចទាំង១៩នេះ រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ការផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យមានការភ័ន្តច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ២.ការសរសេរបញ្ឆិតបញ្ឆៀង ដើម្បីឲ្យសាធារណជនមានការសង្ស័យទៅលើបុគ្គណាម្នាក់ ក្រុមបក្សណាមួយ។ ៣.ការផ្សព្វផ្សាយព័ត៌មានដែលពុំមានភស្តុតាងបញ្ជាក់។ ៤.ការផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណ:មួលបង្កាច់ បរិហារកេរ្តិ៍ និងជេប្រមាថដល់គណបក្សនយោបាយ​បេក្ខជន ឬអ្នកគាំទ្រណាមួយ។ ៥.ការប្រើភាសារញុះញង់ ឬវាយប្រហារ ដែលអាចបង្កភាពគ្មានសណ្តាប់ធ្នាប់ ។

៦.ការចែកចាយព័ត៌មានណាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ:ដែលបង្កឲ្យមានការភ័យខ្លាច ឬមានអំពើហិង្សាកើតឡើង។ ៧.ការផ្សព្វផ្សាយដែលមានការញុះញង់ឲ្យមានការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនាមតិ ឬនិន្នាការនយោបាយ។ ៨.ការបោះពុម្ពផ្សាយ ព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម។ ៩.ការផ្សាយហេតុការណ៍មិនពិតដែលជាការជេប្រមាថ ការមើលងាយដល់ស្ថាប័នជាតិ។ ១០.ការផ្សាយមានលក្ខណ:រើសអើង ប្រឆាំងនឹងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។

១១.ការសម្តែងចេញនូវនិន្នាការនយោបាយ ម៉ាក់ងាយ​ ឬការប្រមាថ តាមរយ:កាយវិការផ្សេងៗ។ ១២.ការបញ្ចេញបញ្ចូលនូវទស្សន:ផ្ទាល់ខ្លួននៅក្នុងហេតុការណ៍កំពុងកើតមានដែលខ្លួនធ្វើសេចក្តីរាយការណ៍។ ១៣.ការជ្រៀតជ្រែក ឬរំខានដល់ការងារចុះឈ្មោះបោះឆ្នោត បោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ១៤.ការផ្សព្វផ្សាយមិនឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត។ ១៥.ការទទួលសំណូក ឬជំរិតទាប្រាក់ ដើម្បីជាថ្នូរនឹងការផ្សព្វផ្សាយ ឬមិនផ្សព្វផ្សាយនូវព័ត៌មានណាមួយ។

១៦.ការធ្វើសម្ពាសន៍នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ​ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ១៧.ការប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីគាសង្កត់លើភាគីពាក់ព័ន្ធនានា​នៅក្នុងដំណើរការបោះឆ្នោត។ ១៨.ចៀសវាងការជក់បារី ការគូសឈើគូស​ ការគូសដែកកេះ​ នៅក្នុងទីស្តីការ គ.ជ.ប និងទីស្នាក់ការនានា​ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត។ ១៩.មិនត្រូវលេងល្បែងស៊ីសង ឬល្បែងកំសាន្ត នៅក្នុងទីស្តីការ គ.ជ.ប ទីស្នាក់ការ លធ.ខប ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម