ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់រំពឹងវិស័យឧស្សាហកម្មកើនឡើងជិត ៤០%ក្នុងឆ្នាំ ២០២៣
វិស័យឧស្សាហកម្មកម្ពុជា មានកំណើនជារៀងរាល់ឆ្នាំ ពោលគឺមានការធ្លាក់ចុះតែអំឡុងឆ្នាំ ២០២០-២០២១ ដែលកើតមានវិបត្តិកូវីដ-១៩ប៉ុណ្ណោះ, ប៉ុន្តែក្រោយមកមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣នេះ មានការរំពឹងថា នឹងមានកំណើនដល់ទៅ ៣៩ភាគរយ នៃការចូលរួមចំណែកទៅលើផលិតផលក្នុងស្រុកសរុប GDP។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកបានលើកឡើងថា ការកើនឡើងនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ នៅក្នុងគោលដៅជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា ជាពិសេសទាក់ទាញវិនិយោគិនឱ្យកាន់តែប្រសើរ។
បើតាមលោក ហេង សុខគង់ បញ្ជាក់ថា ច្បាប់វិនិយោគថ្មី បានទាក់ទាញវិនិយោគិនយ៉ាងច្រើនឱ្យចូលមកដាក់ទុនវិនិយោគនៅកម្ពុជា ក្រោយពីច្បាប់នេះចេញជាស្ថាពរ។ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានបន្ថែមដូច្នេះថា« នៅក្រោយបោះឆ្នោត នឹងមានបណ្តាក្រុមវិនិយោគិនថ្មីៗ មកបោះទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត ជាពិសេសវិស័យ Non Garment ដូចជា បច្ចេកវិទ្យា វិនិយោគលើធនធានរ៉ែ កម្មន្តសាល និងបង្កើតរោងចក្រផលិតឈីប ជាដើម»។
លោក សុខគង់ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះកម្ពុជា ចិន មានទំនាក់ល្អទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ។ លោកថ្លែងបែបនេះថា« បើគិតទៅវិនិយោគិនចិនមកបណ្តាក់ទុនលេខ១នៅកម្ពុជាយើង រយៈពេលចុងក្រោយនេះ ពោលគឺប្រជែងជាមួយជប៉ុន និងកូរ៉េខាងត្បូង»។
ទោះយ៉ាងណាលោកថា កម្ពុជា ស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងចូលមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលបំណងប្រែក្លាយចក្ខុវិស័យប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ ២០៥០ខាងមុខ។
ជាមួយនឹងកំណើននេះ ធនាគារជាតិ ក៏បានព្យាករថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២%៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


