សេដ្ឋកិច្ច
ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មសម្រេចបានជិត ៥ ពាន់លានដុល្លារ នៅរយៈពេល ៧ ខែ
គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគនៅក្នុងវិស័យឧស្សាហកម្មមានទំហំទឹកប្រាក់ ៤,៧ ពាន់លានដុល្លារ។

វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០២៥ ដោយគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។
លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ទោះបីជាសេដ្ឋកិច្ចសកលនៅបន្តប្រឈមបញ្ហា កម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវអត្រាការងារខ្ពស់ ទាក់ទាញការវិនិយោគ និងការបង្កើតរោងចក្រសហគ្រាសជាបន្តបន្ទាប់ រហូតទទួលបានកំណើននៃការនាំចេញ ជាពិសេសការដាក់ចេញវិធានការជាបន្តបន្ទាប់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បីរក្សាបានដំណើរការផលិតកម្ម ធុរកិច្ច និងការវិនិយោគនានា ក៏ដូចជារក្សាបានការងារជូនប្រជាពលរដ្ឋ។

ផ្អែកតាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើន ៦% ក្នុងឆ្នាំ ២០២៤ និងទំហំ ៦,៣% ក្នុងឆ្នាំ ២០២៥ ក្នុងនោះវិស័យឧស្សាហកម្មបានរួមចំណែកដល់កំណើនប្រមាណ ៨,៥% នៅឆ្នាំ ២០២៤ និងព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០២៥។
គិតត្រឹមចុងឆ្នាំ ២០២៤ មានរោងចក្រ មានរោងចក្រធុនធំដំណើរការចំនួន ២៤២៥ ក្នុងនោះរោងចក្រធុនធំកើតថ្មីមានចំនួន ៣២៦ រោងចក្រ ដែលបានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួន ១,១៦ លាននាក់ ដែលមានស្ត្រីជាង ៧៣ ភាគរយ។ ទុនវិនិយោគសរុបនៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២០,៤៥ ពាន់លានដុល្លារ កើនឡើង ១០,១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


