សេដ្ឋកិច្ច
លោក ហែម វណ្ណឌី៖ ទាំងសង្គ្រាមឈ្លានពាន-ពន្ធបដិកា-បញ្ហានៅមជ្ឈឹមបូព៌ា មិនបានធ្វើឱ្យរង្គោះរង្គើខឿនឧស្សាហកម្មកម្ពុជាឡើយ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវត្តន៍ បានអះអាងថា រហូតមកទល់ពេលនេះ ទាំងសង្គ្រាមឈ្លានពាន ទាំងពន្ធបដិកា និងសង្គ្រាមដែលកំពុងឆាបឆេះនៅមជ្ឈឹមបូព៌ា មិនបានធ្វើឱ្យរង្គោះរង្គើខឿនឧស្សាហកម្មរបស់កម្ពុជាឡើយ។

លើកឡើងក្នុងសិក្ខាសាលា ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» លោក ហែម វណ្ណឌី បានរំលេចអំពីសមត្ថភាពឧស្សាហកម្មកម្ពុជា ទោះបីប្រឈមនឹងបញ្ហានានា។
លោករដ្ឋមន្រ្តីបានលើកឡើងថា «ប្រវត្តិសាស្ត្របានបញ្ជាក់ប្រាប់យើងថា នៅពេលកម្ពុជាទទួលរងការគំរាមកំហែង កម្ពុជានឹងងើបឡើង, នៅពេលគេព្យាយាមបិទខ្ទប់ទីផ្សាររបស់យើង យើងបង្កើតទីផ្សារថ្មីៗ, នៅពេលគេព្យាយាមកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់របស់យើង យើងពង្រឹងសមត្ថភាពផលិតក្នុងស្រុក ហើយនៅពេលគេគៀបសង្កត់យើងកាន់តែខ្លាំង យើងច្នៃប្រឌិត និងបង្កើតនវានុវត្តន៍កាន់តែច្រើន»។

បន្ថែមជាមួយគ្នានេះ លោក ហែម វណ្ណឌី ក៏បានគូសបញ្ជាក់អំពីភាពខ្លាំងសេដ្ឋកិច្ចគឺជាគ្រឹះសម្រាប់សន្តិសុខជាតិ ហើយកម្ពុជាត្រូវបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងបង្កើនភាពម្ចាស់ការ។
គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣.០៨៣ រោងចក្រ ដែលផ្តល់ការងារជាង ១,២៦ លាននាក់ ក្នុងនោះស្ត្រីមានជាង ៧១ ភាគរយ។
លោក ហែម វណ្ណឌី បានបញ្ជាក់ថា «ទោះបីការផ្គត់ផ្គង់ប្រេង និងឧស្ម័នលើទីផ្សារសកលកំពុងត្រូវបានរំខាន បច្ចុប្យន្ន កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ។

កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលប្រើកម្លាំងពលកម្មជិត ៣ លាននាក់ ដោយមិនទាន់គិតអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនលាននាក់ទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការគាំទ្រកាន់តែខ្លាំងចំពោះការផលិត និងកែច្នៃក្នុងស្រុក និងលើកកម្ពស់មនសិកាស្នេហាជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយលើកឡើងថា៖ “ការឆ្លើយតបដ៏មានឥទ្ធិពលបំផុតចំពោះការគំរាមកំហែងសេដ្ឋកិច្ច មិនមែនជាកំហឹងនោះទេ ប៉ុន្តែគឺ ផលិតភាព នវានុវត្តន៍ និងសាមគ្គីភាពជាតិ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


