Connect with us

KPT+

ទិដ្ឋភាពកម្រ ព្រឹត្តិការណ៍កីឡារត់ឡើងភ្នំ ប្រាសាទព្រះវិហារ

បានផុស

នៅ

អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយ សាលាខេត្តព្រះវិហារ​ និងក្រុមការងារ Run With Sai រៀបចំព្រឹត្តការណ៍កីឡា រត់ដើម្បីអបអរខួប ១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅម្សិលមិញ ថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអាជ្ញាធរជាតិព្រះវិហារ លោក​ យ៉ុង​ គឹមហ៊ាន​ តំណាង​ លោក​ គីម​ រឹទ្ធី​ អភិបាលខេត្តព្រះវិហារ​ ក្រុមការងារ Run With Sai ដែលដឹកនាំដោយ លោក អ៊ួន បឋម (សាយ) ជាស្ថាបនិកក្នុងការរៀបចំព្រឹត្តការណ៍ Preah Vihear Temple Run ឃុំស្រអែម អង្គភាពប្រចាំទិសប្រាសាទព្រះវិហារ បុគ្គលិកក្រុមហ៊ុនគាំទ្រកម្មវិធី និងស្ថាប័នផ្សេងៗទៀតសរុបជាង ៦០០នាក់។

កម្មវិធីនេះបានចាប់ផ្ដើមនៅម៉ោង ៦:៣០ នាទីព្រឹក រត់ចេញពីទីតាំងជើងភ្នំប្រាសាទព្រះវិហារ ឆ្ពោះទៅគោបុរៈទី៤ នៃប្រាសាទព្រះវិហារ ដែលមាន ២វិញ្ញាសា ក្នុងនោះមាន វិញ្ញាសារត់មានចម្ងាយ ៧គីឡូម៉ែត្រ និងវិញ្ញាសាដើរ ចម្ងាយ ៧០០ម៉ែត្រ។

កម្មវិធីនេះទទួលបានការឧបត្ថម្ភពី THE MANY FOUNDATION, V-ACTIVE, SMART AXIATA សហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងដៃគូសហការជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម