ជីវិតកម្សាន្ដ
ប្រឡូកពិភពតន្ត្រី ១១ឆ្នាំ D.O សមាជិក EXO ទើបតែបង្កើតគណនីបណ្ដាញសង្គម នៅថ្ងៃនេះ
តារាចម្រៀង D.O. សមាជិកក្រុមចម្រៀងបុរស EXO ទើបតែបង្កើតគណនី Instagram ជាលើកដំបូងនៅថ្ងៃនេះ បន្ទាប់ពីឈានជើងចូលក្នុងវិស័យ Kpop អស់រយៈពេល ១១ឆ្នាំ។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ D.O បានប្រកាសបើកគណនី Instagram ផ្ទាល់ខ្លួនតាមរយៈគណនី Facebook ហើយភ្លាមៗអ្នកតាមដានរបស់លោកបានផ្ទុះឡើង ដោយគិតត្រឹមម៉ោង ៥ល្ងាច (ម៉ោងនៅកូរ៉េ) តារាប្រុសរូបនេះមានអ្នកតាមដានរហូតដល់ ៥៤៤,០០០នាក់។

គណនីរបស់ D.O មានឈ្មោះថា d.o.hkyungsoo ដែលពុំមានរូបថតរបស់លោកនោះទេ ខណៈពីក្រោមឈ្មោះ Instagram មានដាក់ឈ្មោះពិតរបស់លោកគឺ Kyungsoo ជាភាសាកូរ៉េ និងឈ្មោះក្នុងវិស័យសិល្បៈ “D.O” ។

ត្បិតថាមិនមានរូបថត ប៉ុន្តែទស្សនិកជននៅតែតាមគាំទ្រសមាជិក EXO រូបនេះ ហើយ Profile ដែលគ្មានរូបថតបែបនេះ វាបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់លោកដែលជាមនុស្សមិនសូវចំណូលបង្ហាញព័ត៌មានខ្លួនឯងជាសាធារណៈ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa ថាខ្លួនចូលចិត្តឈុតប៊ីគីនីណាស់ តែមិនហ៊ានស្លៀក ព្រោះខ្លាចម្ដាយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


