ព័ត៌មានជាតិ
លទ្ធផលជំរឿនបង្ហាញថា ប្រជាជនកម្ពុជាធ្លាក់ចុះនៃអត្រាលទ្ធភាពបង្កើតកូន
តាមបាយការណ៍ជាតិស្តីពីលទ្ធផលជំរឿនប្រជាជនចុងក្រោយនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៩ ដែលត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃនេះបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ ប្រជាជនកម្ពុជាមានកំណើន១.៤ ភាគរយប៉ុណ្ណោះ បើប្រៀបធៀបជាមួយ២០១៨ ដែលមកដល់ពេលនេះមិនទាន់ដល់១៦លាន់នាក់នៅឡើយទេ ហើយតាមលទ្ធផលជំរឿននេះបង្ហាញថា កម្ពុជាធ្លាក់ចុះនៃអត្រាលទ្ធភាពបង្កើតកូន។
តាមរបាយការណ៍នោះបញ្ជាក់ថា តាមលទ្ធផលជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន១៥.៥៥២.២២១ នាក់ ក្នុងនោះប្រុសចំនួន ៧.៥៧១.៨៣៧ នាក់ (៤៨.៧ ភាគរយ) និងស្រីចំនួន៧.៩៨០.៣៧៤ នាក់ (៥១.៣ភាគរយ) ។ អត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំ គឺ១.៤ភាគរយ។ ដូចគ្នានេះដែរ លទ្ធផលជំរឿនលើកមុន (២០០៨) ចំនួនប្រជាជនសរុបមានចំនួន១៣.៤ លាននាក់ ពោលគឺចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៩ ចំនួនប្រជាជនបានកើនឡើងចំនួន២,២ លាននាក់។
បើតាមរបាយការណ៍ដដែលនោះបញ្ជាក់ថា ភាគរយនៃប្រជាជនរស់នៅទីតំបន់ទីប្រជុំជនមានចំនួន៣៩,៤ ភាគរយ និងនៅជនបទមាន៦០,៦ ភាគរយ។ ក្នុងនោះ មានខេត្តចំនួន៤ ដែលមានប្រជាជនច្រើនជាង១ លាននាក់ គឺរាជធានីភ្នំពេញ (២,៣ លាននាក់), ខេត្តកណ្តាល (១,២ លាននាក់), ខេត្តព្រៃវែង (១,១ លាននាក់) និងខេត្តសៀមរាប (១,០ លាននាក់)។ គ្រួសារសរុបនៅទូទាំងប្រទេសមានចំនួន៣,៥៥៣.០២១ គ្រួសារ។ មានការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរចនាសម្ព័ន្ធអាយុរបស់ប្រជាជន។ រវាងជំរឿនទាំងពីរលើក ប្រជាជនវ័យក្មេង (0-១៤ ឆ្នាំ) បានធ្លាក់ចុះពី៣៣,០ភាគរយ ទៅ២៩,៤ភាគរយ, ប្រជាជនវ័យកណ្តាល (១៥-៥៩ ឆ្នាំ) បានកើនឡើង ពី ៦០,០ភាគរយ ទៅ៦១,៧ និងមនុស្សចាស់ (៦០ ឆ្នាំឡើងទៅ) បានកើនឡើងពី៦,៣ភាគរយ ទៅ៨,៩% ។ មេដ្យានអាយុ របស់ប្រជាជនបានកើនឡើងពីអាយុ២២ ទៅ២៧ ឆ្នាំ។ តួលេខទាំងនេះបង្ហាញថា ប្រជាជនកម្ពុជាកំពុងចាប់ផ្តើមវិវត្តន៍ទៅតាមអាយុ គឺមានន័យថា កម្ពុជាជាប្រទេសមានប្រជាជនវ័យចាស់ច្រើននៅពេលអនាគត។
កត្តាកំណត់សំខាន់ នៃវ័យចាស់របស់ប្រជាជន គឺការធ្លាក់ចុះនៃអត្រាលទ្ធភាពបង្កើតកូន និងការធ្លាក់ចុះ នៃអត្រាមរណភាព។ យោងតាមលទ្ធផលជំរឿនប្រជាជនឆ្នាំ២០០៨ អត្រាមានកូនមានកម្រិតទាបរួចទៅហើយ។ អត្រាលទ្ធភាពបង្កើតកូនសរុប គឺ២,៧ នាក់ ក្នុងស្ត្រីម្នាក់ រីឯលទ្ធផលជំរឿនប្រជាជនឆ្នាំ២០១៩ បង្ហាញអត្រាលទ្ធភាពបង្កើតកូនសរុប (THR) ២,៥ នាក់ក្នុងស្ត្រីម្នាក់។ អត្រាមរណភាពត្រូវបានគេសង្កេតឃើញថា មានភាពប្រសើរ ឡើងគួរឱ្យកត់សម្គាល់។ យោងតាមការធ្វើជំរឿនឆ្នាំ២០០៨ អត្រាមរណភាពទារក គឺការស្លាប់របស់ទារកចំនួន២៦ នាក់ (អាយុក្រោម១ ឆ្នាំ) ក្នុងចំណោម១,០០០ កំណើតរស់ រីឯការធ្វើជំរឿនឆ្នាំ ២០១៩ អត្រាស្លាប់របស់ទារកមានចំនួន១៨នាក់ ក្នុងចំណោម១,០០០ កំណើតរស់ ហើយក៏បានបង្ហាញផងដែរអំពីមរណភាពមាតាថយចុះរវាងជំរឿនទាំងពីរលើក អត្រាមរណភាពមាតាបានធ្លាក់ចុះពី៤៦១ នាក់ (ឆ្នាំ២០០៨) មក១៤១ នាក់ក្នុង (២០១៩) ចំណោម១០០.០០០ កំណើត។
បញ្ហាចម្បងនៃការធ្វើជំរឿន គឺចំនួនប្រជាជនដែលមិនត្រូវបានរាប់ ឬមិនចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ដោយហេតុនេះ ទើបប្រទេសភាគច្រើន ធ្វើអង្កេតក្រោយជំរឿន ដើម្បីវាយតម្លៃកម្រិតលំអៀង។ ប្រទេសកម្ពុជាបានធ្វើអង្កេត ក្រោយជំរឿននេះរួចហើយ ហើយលទ្ធផលបង្ហាញថា មាន២,៥ ភាគរយ នៃប្រជាជនមិនត្រូវបានរាប់។ នេះគឺជាភាគរយទាប និងមិនប៉ះពាល់ដល់លទ្ធផលជំរឿនឡើយ។
ជំរឿនប្រជាជនឆ្នាំ២០១៩ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល ហើយក៏មានសារៈប្រយោជន៍សម្រាប់អ្នកធ្វើគោលនយោបាយ ក៏ដូចជាអ្នកដឹកនាំ និងអ្នករៀបចំផែនការផងដែរ។
សូមបញ្ជាក់ថា របាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ដែលជាជំរឿនលើកទីបីនេះ ត្រូវបានធ្វើពិធីផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជំរឿនប្រជាជនឆ្នាំ២០១៩ ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រោមគ្រប់គ្រងរបស់គណៈកម្មាធិការជាតិជំរឿន និងការណែនាំរបស់គណៈកម្មការរបច្ចេកទេសជំរឿន និងគាំទ្រស្ទើតែទាំងស្រុងពីរាជរដ្ឋាភិបាលកម្ពុជា។ ជំនួយផ្នែកហិរញ្ញវត្ថុខ្លះ និងបច្ចេកទេសមួយចំនួនបានមកពី UNFPA សាធារណរដ្ឋប្រជាមា និតចិន ជាពិសេសគឺការផ្គត់ផ្គង់ឧបករណ៍ សម្ភារៈសម្រាប់ការធ្វើជំរឿនដោយ GIZ, EU និង SIDA បានចូលរួម ចំណែកផ្តល់ជំនួយសម្រាប់បណ្តាញ Network និងប្រតិបត្តិការជំរឿន៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ