ព័ត៌មានជាតិ
មកស្គាល់ក្រុមហ៊ុនដំឡើងកង់ចំនួន៥ នៅកម្ពុជា ផលិតនាំចេញទៅក្រៅប្រទេស
បច្ចុប្បន្ន កម្ពុជាមានរោងចក្រ ដំឡើងកង់ចំនួន៥ ផលិតសម្រាប់នាំចេញក្រៅប្រទេស។ ក្រុមហ៊ុនទាំង៥នេះ រួមមាន៖ ទី១. A AND J (CAMBODIA) CO.,LTD, ទី២. SPEEDTECH INDUSTRIAL CO., LTD, ទី៣. SMART TECH (CAMBODIA) CO.,LTD, ទី៤. XDS BICYCLE (CAMBODIA) CO.,LTD និងទី៥. EVERGRAND BICYCLE (CAMBODIA) CO., LTD។

យោងតាមរបាយការណ៍របស់ក្រសួងពាណិកម្មកម្ពុជា បានបង្ហាញថា រយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជា បានចំណូលពីការនាំចេញកង់ គិតជាទឹកប្រាក់ប្រមាណជាង ៣៣០លានដុល្លារ ពោលមានការថយចុះ ៣០.៥២% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនជាង៤៧៧លានដុល្លារ។
សម្រាប់ទីផ្សារសំខាន់ៗ ដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ហើយកម្ពុជា ក៏បាននាំចូលកង់មកវិញ ពីជប៉ុន ចិន វៀតណាម ថៃ និងអាមេរិកផងដែរ។ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។
យោងតាមតារារបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា រយៈពេល ៦ខែ ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ ស្មើនឹង ០.៨ភាគរយ និងនាំចូលមកវិញ គិតជាទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ធ្លាក់ចុះ ២២ភាគរយ បើធៀននឹងឆ្នាំ ២០២២។
បើតាមអគ្គនាយកដ្ឋានគយ ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង ៦.១៥ពាន់លានដុល្លារ។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា សរុបទាំងនាំចេញ និងនាំចូលប្រមាណជាង ៤.៣៥ពាន់លានដុល្លារ។ ដោយឡែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


