Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធដែនអាកាសរួមគ្នា ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលផ្លោងអន្តរទ្វីប

បានផុស

នៅ

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាមួយសហរដ្ឋអាមេរិក ជុំវិញឧបទ្វីបកូរ៉េ ដែលសមយុទ្ធនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បាញ់បង្ហោះនូវអ្វីដែលខ្លួននិយាយថា ជាមីស៊ីលផ្លោងអន្តរទ្វីប ឬ ICBM។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល និយាយថា សមយុទ្ធបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ដោយមានការចូលរួមពីសំណាក់យន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់សហរដ្ឋអាមេរិកផងដែរ។

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកវិភាគនិយាយថា សម្ព័ន្ធមិត្តទាំងពីរ បានធ្វើសមយុទ្ធនេះ ដើម្បីកំញើញដល់កូរ៉េខាងជើង កុំឲ្យបង្ករឿងបន្ថែមទៀត។

កាលពីថ្ងៃពុធ ទីក្រុងព្យុងយ៉ាងបានប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង សម្រាប់ការបាញ់បង្ហោះ ICBM ហើយនោះគឺ​ជា​ការ​បាញ់​សាកល្បង​មី​ស៊ី​ល Hwasong-18 ជា​លើក​ទី​២ ​របស់កូរ៉េខាងជើង ហើយនេះក៏​ជា​លើក​ទី ​១២ ដែរ​​ក្នុងរយៈពេលជាង ៦ ខែនៃ​ឆ្នាំ ២០២៣ ​ដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ ដឹងទេ ជាង ៦ ខែមកនេះ កូរ៉េខាងជើង បាញ់មីស៊ីលប៉ុន្មានលើកហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ជាច្រើនមេ ធ្វើឱ្យផ្កាត្របែកព្រៃ និងផ្កាស្រឡៅបញ្ចេញពណ៌ដ៏ស្រស់បំព្រង នៅតាមជួរដងភ្នំខេត្តមណ្ឌលគិរី

ចរាចរណ៍១ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

Sokha Hotels

ព័ត៌មានពេញនិយម