Connect with us

កីឡា

Bounphachan ប្តេជ្ញាធ្វើឲ្យបានល្អបំផុតសម្រាប់ព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

កីឡាករ​ជម្រើស​ជាតិឡាវ Bounphachan Bounkong បានប្តេជ្ញា​ធ្វើ​ឲ្យ​ល្អ​បំផុត​សម្រាប់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ផ្ទះ​ដែល​រូប​គេ​ទើប​តែ​ចូល​រួម​សម្រាប់​រដូវ​កាល​២០២៣-២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ត្រូវ​បាន​បង្ហាញ​​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១៧ ខកក្កដា អតីត​សមាជិក​ក្លិប Young Elephants បាន​និយាយ​ថា ៖«ខ្ញុំ​សប្បាយ​ចិត្តណាស់​ដែល​បាន​ចូល​រួម​ក្រុម​ ហើយ​ក្រុម​នេះ​គឺ​ជាក្រុម​ដ៏​ល្អ​មួយ ​មាន​វិជ្ជា​ជីវៈ​ខ្ពស់​ មាន​ធនធាន​ និងគោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ក្រុមមាន​ថ្នាក់​ដឹក​នាំដែល​ល្អ។  ខ្ញុំសង្ឃឹមថា នឹង​បាន​រួម​ចំណែក​ជួយក្រុម​ឲ្យ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត»។

«ចំពោះ​អ្នក​គាំទ្រ​កម្ពុជា​ និង​ឡាវ​ ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ ដើម្បី​លើក​ទឹក​ចិត្តខ្ញុំ​ និងក្រុម។  ខ្ញុំ​​ប្តេជ្ញា​​ខិត​​ខំ​​ឲ្យ​បាន​ខ្លាំង​បំផុត​សម្រាប់​ក្លិប​​នេះ ហើយ​​លេង​​ដើម្បី​​មិត្ត​​រួម​​ក្រុម​របស់​​ខ្ញុំ និង​​ភាព​​ជោគជ័យ​របស់​ក្លិប»។ សមាជិក​ជម្រើស​ជាតិ​ឡាវ​បាន​សង្កត់​ធ្ងន់។

​ខ្សែបម្រើប្រយុទ្ធ  Bounphachan Bounkong បាន​ជួយឲ្យក្លិប  Young Elephants ឈ្នះ​ជើង​ឯក​លីគ​កំពូល​ឡាវ​​២​រដូវ​កាល​គឺ​ឆ្នាំ​២០២២ និង​២០២៣ ព្រម​ទាំង​ឈ្នះ​ពាន​ Lao Cup Winner ២លើក​។

នៅ​​​ក្រុម​ជម្រើស​ជាតិ​ឡាវ​វិញ Bounphachan បាន​ជាប់​តាំង​ពី​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​រហូត​ដល់​ឈុត​ធំ។ រូប​គេ​បាន​បង្ហាញ​ខ្លួន​យុវជន​ជម្រើស​ជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​បាន​៦​ដង​ក្នុង​នោះ​ស៊ុត​បាន​៦​គ្រាប់។ រូប​គេ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ឡាវ​អាយុ​ក្រោម​២៣​ឆ្នាំ​បាន​១០​ដង រក​បាន​៥​គ្រាប់ និង​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​១០​ដង​រក​បាន​៤​គ្រាប់។

រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ AFF U-23 Championship ដែល​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២ បន្ទាប់​ពី​ស៊ុត​ចូល​ម៉ាឡេស៊ី​២​គ្រាប់ ជួយ​ឲ្យ U23 ឡាវ ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ចាប់ផ្ដើមផលិតស្មាតហ្វូនជាមួយសមត្ថភាពកំពូលប្រឆាំងការលេចធ្លាយទិន្នន័យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទូរទស្សន៍ ថៃ ត្រៀមដាក់ដំណើរការអ្នកផ្សាយព័ត៌មាន AI មួយរូបទៀត (មានវីដេអូ)

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ បណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យមាន​សមត្ថភាពលើសគេ នឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់កាកបាទក្រហម អំពាវនាវកម្មកររោងចក្រ ប្រើចានស្រាក់ដាក់ម្ហូបជំនួសថង់ប្លាស្ទិក

Sokha Hotels

ព័ត៌មានពេញនិយម