Connect with us

ព័ត៌មានជាតិ

កម្ពុជា នាំចេញទៅវៀតណាមកើនដល់ជាង ១.៤ពាន់លានដុល្លារ ក្នុងឆមាសទី១

បានផុស

នៅ

កម្ពុជា បាននាំចេញទៅវៀតណាម មានទំហំទឹកប្រាក់ប្រមាណជាង ១.៤ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែ ចាប់ពីខែ មករា -​ មិថុនា ឆ្នាំ ២០២៣ មានការកើនឡើង ២១.៧ភាគរយ ខណៈការនាំចូលពីវៀតណាមមានចំនួនទឹកប្រាក់ ១.៨ ពាន់លានដុល្លារ កើនឡើង ១.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ កំណើននៃការនាំចេញនេះ នាំឱ្យវៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក ដែលទទួលទិញទំនិញ​របស់កម្ពុជា ច្រើនជាងគេ នៅក្នុង​រយៈ​ពេល ៦ខែនេះ។ នេះបើយោងតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបង្ហាញថា សម្រាប់ការនាំចេញក្នុងខែ មិថុនា ឆ្នាំ ២០២៣ របស់កម្ពុជា ទៅវៀតណាម សម្រេច​បានប្រមាណជាង ១០៥លានដុល្លារ កើនឡើង ១០.២ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៩៥​លានដុល្លារ។

សម្រាប់ទំនិញ​ចម្បង​គេ​ដែល​កម្ពុជា​ នាំទៅ​វៀតណាម គឺ​ផលិតផល​កសិកម្ម រួមមាន ​(​ស្រូវ​, កៅស៊ូ​, ស្វាយចន្ទី​, ដំឡូង​មី ជាដើម​), ចំណែក​ផលិតផល​វៀតណាម​នាំមក​កម្ពុជា មានដូចជា ដែក សម្ភារ​សំណង់ ប្រេង បន្លែ ផ្លែឈើ ជី និង​គ្រឿងយន្ត​ ជាដើម។​

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មើលឃើញថា ទៅថ្ងៃអនាគត កំណើនសេដ្ឋកិច្ច និងការ​វិនិយោគ​របស់កម្ពុជា នឹងអាចបង្កើនការនាំចេញទំនិញកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសនាំចូលមកវិញ​នូវកំណើន​ភ្ញៀវ​ទេសចរផងដែរ។

លោកឧកញ៉ា​ បានបន្តថា «ទៅថ្ងៃអនាគត ការនាំចូលកាន់តែមានការថយចុះ ព្រោះយើងបានបង្កើនការផលិត ដោយមានការវិនិយោគទាំងក្នុងស្រុក និងមកពីបរទេស ដើម្បីបង្កើនការនាំចេញតាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្មផ្សេងៗ ក៏ដូចជាភាពអនុគ្រោះពន្ធ EBA GSP ដែលនឹងធ្វើឱ្យការនាំចេញរបស់យើងកើនឡើង»។

សូបញ្ជាក់ថា ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម សម្រេចបាន​ទឹកប្រាក់​សរុបជាង ៦.១ ពាន់​លាន​ដុល្លារ កើនឡើង ១៩,៦ ​ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម មាន​ទឹកប្រាក់ជាង ២.១ពាន់លាន​ដុល្លារ កើន ៩,២​ ភាគរយ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុ​ជាមាន​ចំនួនជាង ៣.៩ពាន់​លាន​ដុល្លារ កើនឡើង ២៦,២​ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៦ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម