ព័ត៌មានជាតិ
ព្យុះភ្លៀង ៣ ទៅ ៤ ថ្ងៃ នៅ កោះកុង គ្រាន់តែរំខានដល់ការរស់នៅពលរដ្ឋប៉ុណ្ណោះ
អភិបាលរងខេត្តកោះកុង លើកឡើងថា បញ្ហាព្យុះភ្លៀង ៣ ទៅ ៤ ថ្ងៃ មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋឡើយ ពោលគ្រាន់តែរំខានដល់ការរកស៊ីទទួលទានប៉ុណ្ណោះ ប្រសិនបើមានគ្រោះធម្មជាតិ អាជ្ញាធរត្រៀមលក្ខណៈរួចរាល់ហើយ។

មិនខុសពីខេត្តជាប់សមុទ្រដទៃទេ ខេត្តកោះកុង ប៉ុន្មានថ្ងៃនេះ ក៏រងឥទ្ធិពលព្យុះភ្លៀងពីតិចទៅច្រើនដូចគ្នាដែរ ដោយសង្កេតឃើញថា មានបរិមាណទឹកធ្លាក់ច្រើន រីឯក្រុមទូកនេសាទបានចូលចតនៅច្រាំងមិនចេញនេសាទ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ ថា បញ្ហាព្យុះភ្លៀង ៣ ទៅ ៤ ថ្ងៃនេះ មិនចោទជាបញ្ហាធ្ងន់ធ្ងរដល់ពលរដ្ឋនោះទេ ប៉ុន្តែគ្រាន់តែបង្កការរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត និងការរកស៊ីទទួលទានរបស់ពលរដ្ឋប៉ុណ្ណោះ។

លោកអភិបាលរងខេត្តកោះកុង បន្ថែមថា ទោះយ៉ាងណា អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក៏បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីចុះជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះមហន្តរាយប្រការណាមួយអំឡុងព្យុះភ្លៀងនេះ។ ក្នុងនោះ ត្រៀមការផ្ដល់ស្បៀងអាហារ និងរកទីទួលសុវត្ថិភាពជាដើម…។ កន្លងទៅ អាជ្ញាធរខេត្តបានផ្ដល់ដំណឹងទៅកាន់អាជ្ញាធរ និងពលរដ្ឋ អំពីការប្រែប្រួលអាកាសធាតុហើយដែរ ដោយហាមមិនឲ្យចេញទូកនេសាទនៅសមុទ្រទាំងប្រថុយប្រថានដែលងាយគ្រោះថ្នាក់។

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៩-២៥ ខែកក្កដា ឆ្នាំ ២០២៣ ហាមប្រាមប្រជានេសាទ ឬ អ្នកធ្វើដំណើរកម្សាន្តតាមកោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិដែលអាចកើតមានជាយថាហេតុ។ បន្ថែមនោះ សាធារណជន ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


