Connect with us

ព័ត៌មានជាតិ

លោក ស សុខា អំពាវនាវឲ្យពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបន្តថែរក្សាសុខសន្តិភាព

បានផុស

នៅ

លោក ស សខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសចូលរួមពីធីបិទយុទ្ធនាការ និងហែក្បួនឃោសនាបោះឆ្នោតនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង។

លោក ស សុខា ក៏ស្នើឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម