Connect with us

សន្តិសុខសង្គម

ទឹកហូរគួចបាត់ខ្លួនមនុស្ស ២ នាក់នៅជ្រោះឪមាល់

បានផុស

នៅ

មនុស្សពីរនាក់ត្រូវទឹកហូរគួចធ្វើឱ្យស្លាប់បាត់បង់ជីវិត ដោយសារជំនន់ទឹកភ្លៀង ក្នុងពេលដែលពួកគេបានបោះតង់នៅជ្រោះឪមាល់នៅខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣០ ខែកក្កដា នេះថា អ្នកទេសចរទៅបោះតង់នៅកោះឪមាល់មានចំនួន ៥៣ នាក់ ពេលនេះសមត្ថកិច្ចសង្គ្រោះរួចរាល់ហើយ ខណៈ ២ នាក់បានស្លាប់ ក្នុងនោះ សមត្ថកិច្ចបានរកឃើញសាកសពម្នាក់ និងម្នាក់ទៀតបានបាត់ខ្លួនដោយសារទឹកហូរគួចចំកន្លែងបោះតង់។

លោកបញ្ជាក់ថា៖ «ពួកគាត់បោះតង់គេង ដល់ម៉ោង ៤ ភ្លៀងធ្លាក់ ដល់ពេលចឹងទឹកហូរធ្លាក់ពីភ្នំបុកចំកន្លែងពួកគាត់បោះតង់»។ សមត្ថកិច្ចកំពុងស្វែងរកសាកសពម្នាក់ទៀត ខណៈភ្លៀងកំពុងធ្លាក់នៅខេត្តកំពត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម