ព័ត៌មានជាតិ
អ្នកបោសសម្អាតសំរាម ៖ បច្ចុប្បន្នពលរដ្ឋនៅភ្នំពេញភាគច្រើន រៀបចំទុកដាក់សំរាមបានយ៉ាងត្រឹមត្រូវ
ក្រុមអ្នកបោសសម្អាតសំរាមតាមដងផ្លូវ បាននិយាយថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញភាគច្រើន បានរៀបចំទុកដាក់សំរាមបានយ៉ាងត្រឹមត្រូវ ដែលធ្វើឲ្យពួកគាត់មានភាពងាយស្រួល ក្នុងការបោសសម្អាត។

អ្នកស្រី សួង គីមហែម អាយុ ៤៣ឆ្នាំ អ្នកបោសសម្អាតនៅម្ដុំសួនវិមានឯករាជ្យ បានប្រាប់កម្ពុជាថ្មីថា អ្នកស្រី ត្រូវភ្ញាក់តាំងពីម៉ោង ៤ ភ្លឺ ដើម្បីចូលធ្វើការងារបោសសម្អាតសំរាម នៅតាមដងផ្លូវម្ដុំសួនវិមានឯករាជ្យ។ អ្នកស្រី មើលឃើញថា បច្ចុប្បន្នការរៀបចំទុកដាក់សំរាមរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ពិសេសនៅបរិវេណសួនវិមានឯករាជ្យ គឺមានសណ្ដាប់ធ្នាប់ល្អ និងការរៀបចំទុកដាក់សំរាមបានត្រឹមត្រូវ តាមពេលវេលាកំណត់។ អ្នកស្រី បន្ថែមទៀតថា ការរៀបចំទុកដាក់សំរាមបានត្រឹមត្រូវធ្វើឲ្យអ្នកប្រមូលសំរាម ក៏ដូចជាអ្នកបោសសំរាមងាយស្រួលក្នុងការប្រមូល ឬបោសសម្អាតបានយ៉ាងឆាប់រហ័ស។

អ្នកស្រី សួង គីមហែម បានឆ្លើយតបបណ្ដើរ និងដៃកាន់អំបោសបោសសម្អាតសំរាមបណ្ដើរ បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា បន្តជួយរក្សាការរៀបចំទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ ដើម្បីឲ្យរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល គ្មានសំរាមនៅតាមដងផ្លូវនានា នាំឲ្យមានបរិស្ថានស្អាត សណ្ដាប់ធ្នាប់សង្គមល្អ គួរឲ្យចង់រស់នៅ។

ចំណែកឯអ្នកស្រី ថោង ស្រី អាយុ ៣៤ឆ្នាំ អ្នកបោសសម្អាតប្រចាំបរិវេណផ្លូវនរោត្តម ក៏បានប្រាប់កម្ពជាថ្មីថា សម្រាប់កន្លែងដែលអ្នកស្រី បោសសម្អាតជាប្រចាំថ្ងៃឃើញថា ប្រជាពលរដ្ឋមានការគិតគូយកចិត្តទុកដាក់លើបញ្ហាបរិស្ថានណាស់។ ដោយអ្នកស្រី បញ្ជាក់ថា ភាគច្រើនសំរាមដែលធ្លាក់នៅលើដងផ្លូវ មានតែស្លឹកឈើជ្រុះប៉ុណ្ណោះ។ រីឯប្រភេទសំរាមជាដប ឬកំប៉ុង ត្រូវបានវេចខ្ជាប់ទុកដាក់បានត្រឹមត្រូវដាក់ ចូលក្នុងធុងសំរាមសាធារណៈដែលមាននៅតាមមុខផ្ទះ និងនៅតាមគ្រប់ដងផ្លូវ ដែលមានស្រាប់មិនពិបាកឡើយ។ អ្នកស្រី ថោង ស្រី ក៏សំណូមពរទៅប្រជាពលរដ្ឋទាំងអស់ បន្តជួយរៀបចំទុកដាក់សំរាមឲ្យមានសណ្ដាប់ល្អ និងចោលសំរាមឲ្យបានទាន់ពេលវេលាកំណត់ ដើម្បីឲ្យភ្នាក់ងារបោសសម្អាត និងអ្នកប្រមូលសំរាមទាំងអស់ ងាយស្រួលប្រមូល និងបោសសម្អាត បានត្រឹមត្រូវ។

ក្នុងនោះដែរ អ្នកស្រី ជ័យ សុរី មិនខុសពីអ្នកបោសសម្អាតដទៃទៀតដែរ អ្នកស្រីថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ មានការយល់ដឹងច្រើនពីបរិស្ថាន។ អ្នកស្រី បញ្ជាក់ថា ការបោសសម្អាតរបស់អ្នកស្រី មិនសូវឃើញសំរាមរាយប៉ាយនោះទេ ភាគច្រើនមានតែកម្ទេចកម្ទីបន្តិចបន្តួច និងស្លឹកឈើដែលជ្រុះពីដើមឈើដុះនៅតាមមុខផ្ទះតែប៉ុណ្ណោះ។

អ្នកស្រី ជ័យ សុរី ផ្ដាំផ្ញើទៅប្រជាពលរដ្ឋទាំងអស់ បន្តការរៀបចំទុកដាក់សំរាម ដោយវេចខ្ជាប់ទុកដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងកុំឲ្យពេលភ្លៀងធ្លាក់មកម្ដងៗ មានសំរាមកកស្ទះធ្វើឲ្យទឹកហូរមិនទាន់ ស្ទះប្រព័ន្ធលូ បណ្ដោលឲ្យមានទឹកលិចតាមដងផ្លូវ ដូចធ្លាប់ឃើញកន្លងមក៕
អត្ថបទ៖ សួស សិត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


