Connect with us

សន្តិសុខសង្គម

​រកឃើញសាកសពនារីរងគ្រោះដែលបាត់ខ្លួននៅជ្រោះឪម៉ាល់​

បានផុស

នៅ

សមត្ថកិច្ចបានរកឃើញសាកសពនារីរងគ្រោះ ឈ្មោះ ផន ស្រីខួច អាយុ ១៩ឆ្នាំ ដែលបាត់ខ្លួននៅជ្រោះឪម៉ាល់ហើយនៅរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីបេសកម្មរុករករយៈពេល ៣ ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះជាអ្នកទេសចរណ៍ទៅបោះតង់នៅជ្រោះឪម៉ាល់។ នៅថ្ងៃទី ៣០ ខែកក្កដា មានហេតុការណ៍ជំនន់ទឹកភ្លៀងហូរ​ធ្លាក់​ពីលើ​ជួរ​ភ្នំ​កំចាយ​បូកគោ នៅ​ត្រង់​ចំណុច​ជ្រោះ​ឪម៉ាល់​ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ធ្វើឱ្យទឹកគួចកញ្ចុះយុវជនទៅបោះតង់នោះបណ្ដាលឱ្យយុវជន យុវតី ២ នាក់ ស្លាប់បាត់បង់ជីវិត និងយុវជន ២ នាក់រងរបួស។

នារីដែលបានស្លាប់ឈ្មោះ កែន ស្រីរត្ន័ អាយុ ១៩ឆ្នាំ ខណៈ ផន ស្រីខួច ត្រូវបានទឹកកួចទៅបាត់ ហើយទើបតែរកឃើញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម