ព័ត៌មានជាតិ
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តទទួលរថយន្តសង្គ្រោះ២គ្រឿងពីរដ្ឋបាលសាលាខេត្តបាត់ដំបង
បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៨ ខែមករានេះ បានធ្វើការប្រគល់និងទទួលនូវរថយន្តគិលានសង្គ្រោះចំនួន២គ្រឿង ដែលជាជំនួយពីទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េតាមរយៈរដ្ឋបាលខេត្តបាត់ដំបងជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបងនិងស្នងការដ្ឋានគរបាលខេត្តបាត់ដំបងសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល។

លោកងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ជំរុញនិងលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់ត្រូវបម្រើសេវានៃការជួយសង្គ្រោះជនរងគ្រោះឲ្យបានល្អ ព្រោះការផ្តល់នូវរថយន្តគិលានសង្គ្រោះចំនួន២គ្រឿងនេះគឺជាគោលបំណងដ៏សំខាន់របស់ម្ចាស់ជំនួយទីក្រុងសេជុងនៃសាធារណៈរដ្ឋកូរ៉េដើម្បីធ្វើការពង្រឹងដល់ការបម្រើសេវានៃការជួយសង្គ្រោះដល់ងជនរងគ្រោះឬអ្នកជំងឺឲ្យបានទាន់ពេលក្នុងការសង្គ្រោះដល់អាយុជីវិតរបស់អ្នកជំងឺ។

លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានលើកឡើងថា ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាកងកម្លាំងទាំងអស់នៅក្នុងអង្គភាពសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយ។ ជាពិសេសរដ្ឋបាលខេត្តដែលមាន លោកងួន រតនៈ ជាអភិបាលខេត្តដែលខិតខំខ្នះខ្នែងស្វែងរកជំនួយពីប្រទេសជាជាមិត្តនិងបានយកចិត្តទាំងការងារកន្លងមកនិងចំពោះមុខតាមរយៈកៀរគរស្វែងរកជំនួយផ្សេងៗ រួមទាំងរថយន្តគិលានសង្គ្រោះពីក្រុងសេដុងសាធារណរដ្ឋកូរ៉េជួយផ្តល់រថយន្តចំនួន១គ្រឿងជាមួយបរិក្ខារសង្គ្រោះបំពាក់ក្នុងរថយន្តជាច្រើនទៀតដល់មន្ទីរពេទ្យនគរបាលខេត្តនាពេលនេះក្នុងការបម្រើសេវាសង្គ្រោះព្យាបាលជំងឺដល់កងកម្លាំងក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័សនិងទាន់ពេល។

រដ្ឋបាលខេត្តបានបញ្ជាក់ផងដែរថា កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជានិងទីក្រុងសេជុងនៃសាធារណរដ្ឋកូរ៉េបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីពង្រឹងដល់ចំណងមិត្តភាពរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋបាលទីក្រុងសេជុងនៃសាធារណរដ្ឋកូរ៉េរដ្ឋបាលទីក្រុងសេជុងផងដែរ។ ចំណងមិត្តភាពនេះ ជាលទ្ធផលភាគីកូរ៉េក៏បានប្រគល់ជូននូវរថយន្តគិលានសង្គ្រោះចំនួន០២គ្រឿងដល់រដ្ឋបាលខេត្តបាត់ដំបងដើម្បីបម្រើឲ្យផលប្រយោជន៍រួមក្នុងខេត្តបាត់ដំបង៕
ដោយ ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


