KPT+
ឱកាសប្រកួតរូបថត យកពានរង្វាន់ សម្រាប់អ្នកសារព័ត៌មាន
ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយ CP ALL (Cambodia) Co, Ltd. នឹងរៀបចំការប្រកួតប្រជែងរូបថត សម្រាប់ជាឱកាសដល់អ្នកសារព័ត៌មាន យកស្នាដៃថតរូបប្រកួតរបស់ខ្លួន ដាក់ទៅប្រកួតដើម្បីទទួលបានពានរង្វាន់។

នេះបើតាមការបង្ហោះលើបញ្តាញសង្គមហ្វេសប៊ុក របស់ក្លិបអ្នកកាសែតកម្ពុជា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះ។ ការប្រកួតថតរូបនេះ ធ្វើឡើងក្រោមប្រធានបទ “ផ្សព្វផ្សាយសម្រស់សហគមន៍យើង” ដែលអាចចាត់ទុកបានថា ជាការប្រកួតលើកដំបូង និងជាឱកាសសម្រាប់អ្នកសារព័ត៌មាន អ្នកថតរូបឯករាជ្យ ដែលធ្វើការពាក់ព័ន្ធជាមួយផ្នែកសារព័ត៌មាន បានបញ្ចេញស្នាដៃ និងថតរូបយកទៅប្រកួត។
គោលបំណងនៃការប្រកួតនេះ ដើម្បីបំផុសចលនាប្រកួតប្រជែងស្នាដៃរូបថតល្អៗ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកថតរូបឯករាជ្យពាក់ព័ន្ធនឹងសាព័ត៌មាន ចូលរួមដណ្តើមពានរង្វាន់ឆ្នាំ២០២៣។ ក្នុងនោះ ក៏ជាផ្នែកមួយ ចូលរួមផ្សព្វផ្សាយពីបរិស្ថាន និងសម្រស់នៅក្នុងសហគមន៍។

ការប្រកួតរូបថតនេះ សម្រាប់អ្នកសារព័ត៌មាន កំពុងបម្រើការនៅតាមអង្គភាពទូរទស្សន៍ វិទ្យុ កាសែតបោះពុម្ព សារព័ត៌មានអនឡាញ និងអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា។ ចំពោះលក្ខខណ្ឌប្រកួតមានដូចជា៖
- ជាស្នាដៃពិតប្រាកដរបស់បេក្ខជន
- ជារូបថតដែលមិនមានការរៀបចំដើម្បីថត ឬ កែ (Edit)
- ជារូបថតបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬ បង្ហាញពីបរិស្ថានស្អាត និងកាតអភិវឌ្ឍ
- ជារូបថតទាក់ទាញ និងទាក់ទងនឹងប្រធានបទ
- ជារូបថតដែលត្រូវបានចុះផ្សាយក្នុងអង្គភាពរបស់ខ្លួន ឬ អង្គភាពសារព័ត៌មានណាមួយ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
សម្រាប់ពានរង្វាន់ដែលទទួលបានមានចំនួន៥៖ ជ័យលាភីលេខ១ ទទួលបានថវិកា ៣លានរៀល ពាន១។ ជ័យលាភីលេខ២ ថវិកា២លាន ៥សែនរៀល ពាន១។ ជ័យលាភីលេខ៣ ទទួលបានថវិលា ២លានរៀល និងពាន១។ ជ័យលាភីលេខ៤ ទទួលបានថវិកា ១លាន ៥សែនរៀល និងពាន១។ ជ័យលាភីលេខ៥ គឺទទួលបានថវិកា ១លានរៀល និងពាន១។
គួរបញ្ជាក់ថា បេក្ខជនដែលមានបំណងចង់ចូលរួមប្រកួត បេក្ខជនត្រូវផ្ញើរូបថតជាសន្លឹក ឬ Files ចំនួន ៣សន្លឹក ដោយភ្ជាប់សំណៅដើម ដែលបង្ហាញថា រូបភាពនេះបានចុះផ្សាយរួចហើយក្នុងអង្គភាពណាមួយ។ បន្ទាប់មកផ្ញើទៅកាន់ ក្លិបអ្នកកាសែតកម្ពុជា ផ្ទះលេខ១២ ផ្លូវលេខ៥ (បុរីប៉េងហួត មុខផ្សារប៉េសេ ផ្លូវ៣៧១) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ធ្វើយ៉ាងណាដាក់ឱ្យបានមុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣៕
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


