Connect with us

ជីវិតកម្សាន្ដ

សរុបប៊ីគីនី ៣ ឈុតដែល Lisa ស្លៀកបង្អួតរាង ផ្ទុះលើបណ្ដាញអ៊ីនធឺណិតព្រោងព្រាត

បានផុស

នៅ

កាលពីសប្តាហ៍មុន ពិភពប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្ទុះឡើងយ៉ាងខ្លាំងក្លាដោយសារតែ Lisa សមាជិកក្រុម BLACKPINK ទើបតែទទួលបានការ​អនុញ្ញាត​ពីអ្នកម្ដាយ ​​ទើបនាងហ៊ានបញ្ចេញឈុត​ប៊ីគីនីដ៏សិចស៊ី បង្អួតរាងរៅដ៏​ស្រឡូនជា​សាធារណៈ។

យ៉ាងណាមិញ ក្នុងដំណើរ​កម្សាន្ត​វិស្សមកាល​នេះ Lisa បានចាយ​​ឈុត​ដល់ទៅ៣ ដោយ​ចាប់​ផ្ដើម​ពី​ឈុត​ដំបូង​ជា​ឈុត​ប៊ីគីនី​ពណ៌​បៃតង​ពី​ម៉ាក​យីហោ Amir Siama ស្របពេលដែល​ BLINK និង​បណ្ដាញអ៉ិនធើណេតហាក់ស្រឡាំងកាំងសឹងមិនជឿនឹងភ្នែកនោះទេ។ ​សម្រាប់​តម្លៃ​ឈុត​ប៊ី​គី​នី​នេះ​គឺ​មានតម្លៃ ៦៣.០០០​បាត (១,៧៩១.៨៣ដុល្លារ  )។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ឈុតប៊ីគីនី​បន្ទាប់ បានមកពីយីហោ Chrome Hearts ម៉ូដែល Matty Boy Set Bikimi ដែលរចនាឡើង​ជាពណ៌ខ្មៅ និង​ក្រហម។ ចំណែកតម្លៃឈុត​ប៊ីគីនី​នេះ ២៨,០០០បាត (៧៩៦.២៥ដុល្លារ )។

មួយឈុតចុងក្រោយ ជាកម្មសិទ្ធិរបស់ម៉ាក Louis Vuitton ដែលជាបណ្តុំពិសេស​ដែលសហការជាមួយវិចិត្រករ Yayoi Kusama មានអត្តសញ្ញាណ​តែមួយគត់ដើម្បី​បង្កើតលំនាំ polka dot តែមួយគត់។ សម្រាប់​ឈុត​ប៊ីគីនី​នេះ​តម្លៃ​ប្រហែល​១៧០០០​បាត (៤៨៣.៤៤ ដុល្លារ)៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖YG សុំមិនបញ្ជាក់ជុំវិញពាក្យចចាមអារ៉ាម Lisa ណាត់ជួបជាមួយទាយាទស្នងមរតកប្រេន LV

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម