ជីវិតកម្សាន្ដ
បុរសចង់បានបេះដូង Matt គ្រាន់តែមាន ៣ ចំណុចសាមញ្ញប៉ុណ្ណោះ
ថ្វីត្បិតពេលនេះ តារាសម្ដែង Matt Peeranee នៅមិនទាន់បើកបេះដូងទទួលយកស្នេហាថ្មី ក្រោយបែកបាក់ជាមួយពោះម៉ាយហាយសូរ Songkran ប៉ុន្តែជីវិតប្រចាំថ្ងៃរបស់នាងហាក់មានភាពរីករាយជាខ្លាំង ស្របពេលដែលតារាស្រីរូបនេះបានបង្ហើបពីលក្ខណៈបុរសក្នុងក្ដីស្រមៃប្រាប់ទស្សនិកជន។

បន្ទាប់ពីប្រកាសខ្លួននៅទំនេរ ទស្សនិកជនជាច្រើនតែងតែតាមសួរនាំ Matt តើពេលណានាងព្រមសាងទំនាក់ទំនងថ្មី ហើយក៏ចង់ខ្លាំងផងដែរថា តើបុរសប្រភេទណាដែលនាងប៉ងជាគូអនាគត?
ឆ្លើយតបទៅនឹងចម្ងល់ទាំងនេះ តារាស្រីវ័យ ៣៤ឆ្នាំ បានចេញមុខផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី WOODY FM ថា បច្ចុប្បន្នខ្លួននៅមិនទាន់គិតគូចង់បានអ្នកស្អំបេះដូងនៅឡើយ ប៉ុន្តែនាងមានបុរសក្នុងក្ដីស្រមៃរបស់នាងចង់ប្រាប់អ្នកគាំទ្រ។ តាមពិតបុគ្គលិកលក្ខណៈបុរសដែលអាចក្លាយជាគូអនាគតរបស់ Matt គ្រាន់តែមាន ៣ចំណុចយ៉ាងសាមញ្ញប៉ុណ្ណោះគឺ គាត់ជាមនុស្សមានរបៀបរៀបរយពោលគឺចេះរៀបចំខ្លួន ឆ្លាត និងជាមនុស្សចាស់ទុំអាចដឹកនាំនាងបាន។
ដោយឡែកចំពោះចម្ងល់ដែលថា ពេលណានាងនឹងទទួលយកអ្នកថ្មី Matt នៅតែប្រកែកថាមិនទាន់គិត ព្រោះខ្លាចខកចិត្តដូចពេលមុន៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Matt បង្អួតជីវិតរីករាយ ក្រោយបែកផ្លូវជាមួយពោះម៉ាយ Songkran
ចុចអាន៖ ឌីជេ សូដា ឆ្លើយតបនឹងមតិផ្លែផ្កាថា នាងស្លៀកពាក់សិចស៊ីពេក ទើបគេហ៊ានស្ទាបដើមទ្រូង
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


