ព័ត៌មានជាតិ
ស្ថានទូតម៉ាឡេស៊ី បញ្ជាក់ជំហរថា នឹងមិនលើកលែងចំពោះ Uncle Roger ដែលប្រមាថម្ហូបខ្មែរ
ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់ថា ខ្លួនមិនលើកលែងចំពោះពាក្យសម្ដី ឬសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ និងក្ដៅក្រហាយដល់អ្នកដទៃទេ ព្រោះទង្វើនោះ ពុំមែនជាទស្សនៈជនជាតិម៉ាឡេស៊ីឡើយ។ នេះគឺជាការឆ្លើយតបរបស់ស្ថានទូត ទៅកាន់ក្រសួងទេសចរណ៍កម្ពុជា ដែលបានចេញសេចក្ដីថ្លែងការណ៍ឱ្យ លោក NIGEL NG (Uncle Roger) សុំទោសប្រជាជនកម្ពុជា ដោយសារតែជនជាតិម៉ាឡេស៊ីរូបនោះ បានប្រើពាក្យសម្តី ប្រដូចអាហារខ្មែរ និងឡាវ ថាជាកាកសំណល់អាហារប្រទេសថៃ។
ស្ថានទូតម៉ាឡេស៊ី សង្កត់ធ្ងន់ថា ប្រទេសទាំងពីរ បានរក្សាកិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងវេទិកាអន្តរជាតិ និងតំបន់ ដែលជាការផ្សារភ្ជាប់ដ៏មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការរក្សាគោលការណ៍របស់អាស៊ាន។ ស្ថានទូតបញ្ជាក់ទៀតថា នេះគឺជាខ្លឹមសារនៃការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការថែរក្សាទំនាក់ទំនង ជាមួយសមភាគីបរទេសរបស់ខ្លួន។ ដូចនេះ ស្ថានទូតបានចាត់ទុកទង្វើរបស់លោក Nigel Ng គឺជាការរារាំង និងធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត និងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។
គួររម្លឹកថា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ Youtuber ដ៏ល្បីរូបនោះ បានបង្ហោះវីដេអូឃ្លីបមួយ ដោយប្រើពាក្យ ប្រមាថមើលងាយរសជាតិម្ហូបអាហារខ្មែរ ខណៈកម្ពុជាកំពុងខិតខំនាំយកម្ហូបខ្មែរឱ្យពិភពលោកបានស្គាល់ ហើយក្នុងនោះ ជនជាតិម៉ាឡេស៊ីរូបនេះ ក៏បានមើលងាយដល់ម្ហូបប្រទេសឡាវផងដែរ។ ប៉ុន្តែ ក្រោយពីមានការប្រតិកម្មខ្លាំង ពីសំណាក់ប្រទេសឡាវ ថ្មីៗនេះគេឃើញមានវីដេអូថ្មីរបស់ Uncle Roger ទៅទទួលទានម្ហូបឡាវ ដល់ប្រទេសឡាវតែម្ដង និងមានព័ត៌មានមិនច្បាស់ការណ៍ដែរថា លោកក៏ចង់មកទទួលទានម្ហូបខ្មែរដូចគ្នា។
គួរបញ្ជាក់ថា អ្នកបង្កើតមាតិកាលើបណ្ដាញ YouTube នៅកម្ពុជាជាច្រើន បានប្រតិកម្មយ៉ាងខ្លាំងលើការលើកឡើងរបស់លោក Nigel NG កាលពីពេលវីដេអូលោកចេញដំបូងៗ។ អ្នកខ្លះបានហៅការធ្វើបែបនេះ ជាការធ្វើទីផ្សារសម្រាប់លោកផ្ទាល់ ប៉ុណ្ណោះ និងសំណូមពរឱ្យប្រជាជនខ្មែរ កុំចាប់អារម្មណ៍ការធ្វើទីផ្សារបែបនេះ៕
អត្ថបទ៖ សុធាវី
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
នយោបាយ៤ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ