ព័ត៌មានជាតិ
អគារមន្ទីរពិសោធន៍វិជ្ជសាស្ដ្រខេត្តព្រះសីហនុគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនាខាងមុខ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅថ្ងៃទី៣១មករានេះថា អគារមន្ទីរពិសោធន៍វេជ្ជសាស្ដ្រដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នោះគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២១ខាងមុខ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបាន៩០ ភាគរយហើយ។
លោកបានបន្តថា អគារនេះមានមុខងារសម្រាប់ធ្វើការវិភាគសំណាករកមេរោគកូវីដ-១៩និងជំងឺឆ្លងទូទៅផ្សេងៗទៀត ហើយនៅពេលសាងសង់និងបំពាក់ឧបករណ៍រួចរាល់នឹងធ្វើឲ្យរដ្ឋបាលខេត្តព្រះសីហនុ មានភាពងាយស្រួលក្នុងការវិភាគរកមេរោគកូវីដ-១៩ នៅខេត្តផ្ទាល់តែម្តងខណៈដែលកន្លងមកយើងយកសំណាកភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋដែលមានការសង្ស័យមានជំងឺកូវីដ១៩ធ្វើដំណើរទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរាជធានីភ្នំពេញដែលមានហានិភ័យច្រើន និងមានការយឺតយ៉ាវ។

ចំណែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុធ្លាប់បានជំរុញឱ្យក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំងអស់បញ្ជូនមន្ត្រីរបស់ខ្លួនចូលរួមហ្វឹកហ្វឺនយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ដើម្បីត្រៀមបង្ការទុកជាមុន ក្នុងការមានផ្ទុះជំងឺកូវីដ-១៩ក្នុងសហគមន៍។
លោកអភិបាលខេត្តបានបន្តថា «យើងត្រូវមានមន្ត្រីសុខាភិបាលដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវក្នុងការចូលរួមបំពេញការងារបានល្អ ធានាបាននូវភាពម្ចាស់ការ ក្នុងការយកសំណាក និងព្យាបាលបានទាន់ពេលវេលា ព្រោះជំងឺកូវីដនៅតែជាប្រធានបទក្តៅ មិនទាន់មានប្រទេសណាមួយធានាថា មិនមានការឆ្លងជំងឺនេះនៅឡើយ មានតែត្រៀមបង្ការកុំឲ្យឆ្លងចូលសហគមន៍របស់ពួកគេតែប៉ុណ្ណោះខេត្តព្រះសីហនុរបស់យើង ក៏ត្រូវត្រៀមបង្ការទុកជាមុន»។
គួរបញ្ជាក់ថា អាគារមន្ទីរពិសោធន៍នេះមានទំហំសរុប៤៥៨,២០ម៉ែត្រការ៉េដែលក្នុងនោះគណៈអភិបាលខេត្ត ជាអ្នកទទួលបន្ទុកក្នុងការសាងសង់អាគារ។ ចំណែកម៉ាស៊ីនធ្វើតេស្ត ព្រមទាំងសម្ភារបរិក្ខារមន្ទីរពិសោធន៍ផ្សេងៗ ត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងអង្គការមូលនិធិសាកល៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


