សន្តិសុខសង្គម
ទឹកហូរបុកច្រាំងទន្លេបាក់ច្រោះប្រវែង ៦០០ ម៉ែត្រនៅស្រុកពាមរក៍
ចរន្តទឹកទន្លេមេគង្គបានហូរបុកច្រាំងបណ្ដាលឱ្យច្រាំងទន្លេប្រវែងប្រមាណ ៦០០ ម៉ែត្ររងការបាក់ច្រោះ ស្ថិតនៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងែទី ២៩ ខែសីហា ឆ្នាំ២០២៣ បានចុះពិនិត្យច្រាំងទន្លេ ដែលច្រោះបាក់ ប្រឈមដល់ផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
ទីតាំងច្រាំងទន្លេដែលហូរច្រោះប្រឈមប៉ះពាល់ដល់ផ្លូវជាតិលេខ១១នេះ មានប្រវែងប្រមាណ ៦០០ម៉ែត្រ និងបានបាក់ហូរច្រោះកៀកផ្លូវជាតិប្រមាណ ៤ម៉ែត្រប៉ុណ្ណោះ សម្រាប់ទីតាំងដែលប្រឈមខ្លាំង។
ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា កត្តាចម្បងនៃការច្រោះបាក់នេះ បណ្តាលមកពីចរន្តទឹកទន្លេមេគង្គហូរបុកច្រាំង។

ក្រុមការងារបច្ចេកទេសនឹងសិក្សាពីវិធានការការពារច្រាំងនេះ ដេីម្បីទប់ទល់ការបាក់ដល់ផ្លូវជាតិ និងផ្ទះសម្បែងប្រជាជនតទៅទៀត៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន