ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌច្បារអំពៅប្រើវិធានការណ៍ក្ដៅចុះចាប់ម៉ូតូដែលចត លើដងផ្លូវ
ក្រោយពីការជូនដំណឹងជារៀងរាល់ថ្ងៃ សុំឲ្យនាំគ្នារក្សាចិញ្ចើមផ្លូវកុំរំលោភបំពានបង្កឲ្យកកស្ទះចរាចរណ៍រាល់ព្រឹកពេក រដ្ឋបាលខណ្ឌច្បារអំពៅសម្រេចប្រើវិធានការណ៍ក្ដៅ ចាប់លើកម៉ូតូជាច្រើនគ្រឿងដាក់លើរថយន្តដែលចតលើចិញ្ចើមផ្លូវបង្កការកកស្ទះ។

លោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានប្រាប់កម្ពុជាថ្មីថា នៅព្រឹកថ្ងៃទី១ ខែកុម្ភះនេះសាលាខណ្ឌច្បារអំពៅបានសហការណ៍ជាមួយសាលាសង្កាត់ច្បារអំពៅទី២បានចុះរៀបចំសណ្តាប់ធ្នាប់លើកំណាត់ផ្លូវលេខ៣៦៩ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់រហូតដល់ច្រាំងបាក់ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ ដោយក្នុងនោះកម្លាំងអាជ្ញាធរបានចាប់លើកយកម៉ូតូជាច្រើនគ្រឿងដែលចតលើទ្រូងផ្លូវបង្កការកកស្ទះចរាចរណ៍យកទៅសាលាខណ្ឌច្បារអំពៅដើម្បីធ្វើការផាកពិន័យនឹងឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ការចតម៉ូតូលើទ្រូងផ្លូវជាបន្តទៀត។

លោកយ៉ិន វុធ បានបញ្ជាក់ថា នេះគឺជាការព្រមានព្រោះគ្មានជម្រើសដោយសារតែការរឹងរូសពីម្ចាស់ម៉ូតូរួមទាំងអ្នកលក់ដូរលើទ្រូងផ្លូវ។
ទាក់ទិននឹងការចុះរៀបចំសណ្តាប់ខាងលើនេះ អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៣៦៩ចេញពីច្រាំងបាក់ឆ្ពោះមកស្ពានព្រះមុនីវង្ស គឺពួកគាត់នាំគ្នារអ៊ូរទាំដោយសារមានប្រជាពលរដ្ឋមួយចំនួនយកបន្លែផ្លែឈើមកលក់លើផ្លូវក្បែរច្រកចូលផ្សារបន្លែបង្កឲ្យកកស្ទះចរាចរណ៍ពិសេសអ្នកដែលចូលទិញគឺនាំគ្នាចតម៉ូតូលើផ្លូវ។ហើយបើអាជ្ញាធរចុះរៀបចំសណ្តាប់លើផ្លូវនេះឲ្យបានរាល់ថ្ងៃទើបធ្វើដំណើឆ្លងកាត់បាន។ អ្នកធ្វើដំណើរសុំឲ្យអាជ្ញាធរបញ្ឈប់អ្នកលក់ដូរលើផ្លូវ៣៦៩ជាបន្ទាន់។ បើពុំដូច្នេះទេគ្មានផ្លូវធ្វើដំណើរទេ។ តូបក្នុងផ្សារមានម៉ា គគោកបែរជាមកលក់លើផ្លូវទៅវិញ៕
អត្ថបទ ៖ នរា




-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


