ព័ត៌មានជាតិ
ក្រុមការងារយុវជនគណបក្សត្រូវបង្កើនការសាមគ្គីភាពឱ្យកាន់តែស្អិតល្មួតដើម្បីបម្រើផលប្រ យោជន៍ដល់ប្រជាពលរដ្ឋ
ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវបង្កើនការសាមគ្គីភាពឱ្យកាន់តែស្អិតល្មួតថែម ទៀតក្នុងកាតព្វកិច្ចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
នេះជាប្រសាសន៍ដ៏មានខ្លឹមសាររបស់លោក ភុន សារពេជ្រ ប្រធានយុវជនគណបក្សប្រជាជនខេត្ត កំពត ក្នុងឱកាសផ្តល់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ប្តីឈ្មោះ ផាត សារិទ្ធ អាយុ៣៣ឆ្នាំ និងប្រពន្ធ ឈ្មោះ ស៊ិន ធារ៉ា អាយុ២០ឆ្នាំ នៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុក កំ ពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

លោក ភុន សារពេជ្រ បានបន្ថែមទៀតថា ដោយអនុវត្តតាមគោលការណ៍របស់គណបក្ស គឺតម្រូវឱ្យក្រុមការងាររបស់គណបក្សចុះតាមដានបន្តទៀតដើម្បីពិនិត្យពីស្ថានភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន តើគាត់ជួបផលលំបាក ,ឬមានបញ្ហាប្រឈមអ្វីខ្លះ ហើយយកបញ្ហាទាំងនោះស្រង់ជារបាយការណ៍សម្រាប់ជូនថ្នាក់លើ ដើម្បីរកគន្លឹះដោះស្រាយជាបន្ទាន់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ដែរថា តាមរបាយការណ៍របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ផ្ទះដែលសង់ជូនពលរដ្ឋមួយគ្រួសារនៅភូមិបឹងធំខាងកើត ដែលមានប្តីឈ្មោះ ផាត សារិទ្ធ ប្រពន្ធ ឈ្មោះ សុិន ធារ៉ា មានទំហំ ៤ម×៥ម កម្ពស់៣,៥ម៉ែត្រ សង់អំពីដែក ប្រក់ស័ង្កសី ដោយផ្នែកខាងក្រោមរៀបក្រវាត់ថ្ម ចាក់សាប ចំណាយថវិកាសរុបប្រមាណ១ពាន់ដុល្លារ។

របាយការណ៍បានបញ្ជាក់ទៀតថា សរុបមក ក្នុងបំណាច់ខែមករា ឆ្នាំ២០២១ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា សង់ផ្ទះជូនគ្រួសារពលរដ្ឋដែលមានជីវភាពលំបាកបានចំនួន៣ខ្នង ហើយ ក្នុងនោះស្រុកកំពង់ត្រាច១ខ្នង ស្រុកបន្ទាយមាស១ខ្នង និងស្រុកដងទង់១ខ្នង៕
អត្ថបទ ៖ សេង ណារិទ្ធ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


