សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ នឹងបើកហោះហើរសាកល្បង នៅចុងខែមីនា
អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ ខេត្តកោះកុង ដែលសាងសង់ ដោយក្រុមហ៊ុន Union Development Group នឹងសាងសង់រួចរាល់នៅក្នុងកំឡុងខែមីនា ហើយនឹងបើកការហោះហើរសាកល្បង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខ។

នាយឧត្ដមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ដែលបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ ខេត្តកោះកុង កាលពីដើមសប្តាហ៍មកនេះ បានមានប្រសាសន៍ថា តាមផែនការគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ ខេត្តកោះកុង នឹងការរៀបចំធ្វើ សុពលភាព ហោះហើរ នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០ ព្រមទាំង បញ្ចប់ សុពលភាពហោះហើរ នឹងធ្វើនៅខែ កុម្ភៈ ឆ្នាំ ២០២១។

ជាមួយគ្នានេះ លោក បានបន្តថា អាកាសយានដ្ឋាននេះ នឹងបញ្ចប់គម្រោងសាងសង់ នៅមុនថ្ងៃទី២០ ខែមីនា ហើយនឹងបើកការហោះហើរ សាកល្បង នៅមុនថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ព្រមទាំងបញ្ចប់ គម្រោងអាកាសយានដ្ឋាន ផ្សេងៗទៀត នៅមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
លោក បានលើកឡើងថា រដ្ឋលេខាធិការដ្ឋាន អាកាសចរ ស៊ីវិល នឹងទទួលគម្រោងអាកាសយានដ្ឋាននេះ នៅមុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ និងការបំពេញលក្ខខណ្ឌ ប្រតិបត្តិការ អាកាសយានដ្ឋាន( សុំវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋានបំពេញ)នាពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២១ ខាងមុខ។
សូមបញ្ជាក់ថា អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ ស្ថិតក្នុងខេត្តកោះកុង បានបោះទុនវិនិយោគសរុបចំនួន ២០០លានដុល្លារ រួមមាន ការស្ថាបនាផ្លូវ សម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្ដោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយអ្នកដំណើរ ដែលនឹងអនុញ្ញាត ឲ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ ប្រភេទ និងអ៊ែរបើស A៣៤០ ចុះចតបាន ផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


