ព័ត៌មានជាតិ
ឱកាសការងារថ្មីបន្ថែម ជាង ២០០ កន្លែង នឹងត្រូវនាំមកជូនយុវជន ក្នុង”កិច្ចសម្ភាសការងារ” របស់ NEA ស្អែកនេះ
នៅថ្ងៃព្រហស្បតិ៍ ទី ០៧ ខែកញ្ញា ស្អែកនេះ ក្រុមហ៊ុនធំៗ ៤ នឹងផ្ដល់ឱកាសការងារចំនួន ២០៧ កន្លែង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “កិច្ចសម្ភាសការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ចំពោះ សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬ ចង់ផ្លាស់ប្ដូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗ ជាមួយ តំណាងក្រុមហ៊ុនទាំង ៤ បាន ចាប់ពីវេលាម៉ោង ៨ និង ០០ នាទីព្រឹក ដល់ម៉ោង ០៥ និង ០០ នាទីល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កញ្ញា សូរសៀង សុម៉ាលី ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន FWD Insurance លើកឡើងថា នេះជាលើកទី ១ ដែលក្រុមហ៊ុនចូលរួមជាមួយនឹង NEA ទាំងវេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ជាតិ ដែលនឹងរៀបចំនាពេលខាងមុខនេះ។

តំណាងក្រុមហ៊ុន FWD រូបនេះ បន្តថា កញ្ញា ពិតជាសប្បាយរីករាយក្នុងការសហការជាមួយនឹង NEA ដោយសារតែ NEA មានបណ្ដាញច្រើនក្នុងការផ្សព្វផ្សាយព័ត៌មានស្ដីពីការជ្រើសរើសបុគ្គលិក។ កញ្ញា ជឿជាក់ថា ក្រុមហ៊ុន នឹងជ្រើសរើសបុគ្គលិកទាន់តម្រូវការរបស់ក្រុមហ៊ុនដែលកំពុងតែមានការរីកចម្រើន។

កញ្ញា សូរសៀង សុម៉ាលី ក្រើនរំលឹកដល់អ្នកស្វែងរកការងារធ្វើទាំងអស់ថា ប្រសិនបើ សិស្ស/និស្សិត ឬ អ្នកមានបំណងចង់ផ្លាស់ប្ដូរការងារ ចង់បានឱកាសការងារជាមួយក្រុមហ៊ុន FWD អាចអញ្ជើញមកចូលរួមក្នុងកិច្ចសម្ភាសការងារនៅថ្ងៃស្អែកនេះបាន និងសូមកុំភ្លេចនាំយកនូវប្រវត្តិរូបមកជាមួយផង។

សូមជម្រាបថា ក្រុមហ៊ុនធំៗ ទាំង ៤ នោះ រួមមាន ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ,ក្រុមហ៊ុន Urban Hub (Cambodia) CO.,LTD, ,ក្រុមហ៊ុន អរប៊ីតគ្លូរី អ៊ិនវេសមេន ខមផេនី ,ក្រុមហ៊ុន FWD LIFE INSURANCE (CAMBODIA) PLC.។

ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន