ព័ត៌មានជាតិ
ចុងឆ្នាំ២០២៣នេះ ក្រុងកំពង់ចាម គ្រោងប្រកាស បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល
របាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជន ខេត្តកំពង់ចាម បានបញ្ជាក់ថា មកដល់ពេលនេះ ខេត្តកំពង់ចាម មានអត្រាគ្រួសារ ដែលមានទឹកស្អាតប្រើប្រាស់ប្រមាណជា ៩៣% ស្មើនឹងប្រជាពលរដ្ឋ ចំនួន ២៦៤.៤២៥គ្រួសារ និងអត្រាគ្របដណ្ដប់ខ្នងផ្ទះ ដែលមានបង្គន់អនាម័យប្រើប្រាស់ ៨៨% ដែលមានចំនួន ១៩១.៣១៧ខ្នងផ្ទះ ។

លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងខេត្តកំពង់ចាម មានភូមិដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF មានចំនួន ១៧៧ភូមិ និងឃុំ សង្កាត់ ដែលបានបញ្ចប់ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF ចំនួន០៣ឃុំ-សង្កាត់។ នៅចុងឆ្នាំ២០២៣ ខាងមុខនេះ ខាងមន្ទីរ នឹងមានគម្រោងរៀបចំប្រកាសក្រុងកំពង់ចាម ជាក្រុងដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF។

ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ សូមរួមគ្នាខិតខំប្រឹងប្រែង ដើម្បីរៀបចំផែនការសកម្មភាពលើវិស័យទឹកស្អាត និងអនាម័យជនបទ ឲ្យបានល្អប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេស ការឈានទៅដល់ការដាក់ខេត្តកំពង់ចាម ទៅជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ដើម្បីរួមចំណែកសម្រេចបានក្នុងឆ្នាំ២០២៣។ ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅសហគមន៍ជនបទ ក្នុងខេត្ត មានលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យល្អ ៩០% និងដល់ឆ្នាំ២០២៥ សម្រេចបាន១០០% ។

សូមជម្រាបថា គិតមដល់បច្ចុប្បន្ន មានរាជធានី ខេត្ត ចំនួន ៦ មកហើយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសបញ្ចប់ទាំងស្រុង ក្នុងការបន្ទោបង់ពាសវាលពាសកាល ODF នេះ៕


អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


