ជីវិតកម្សាន្ដ
លេចឮថា Lisa អាចនឹងចុះកុងត្រាជាមួយក្រុមហ៊ុនលំដាប់ពិភពលោក
ករណីផុតកុងត្រារបស់តារាចម្រៀងកូរ៉េ Lisa ជាមួយផលិតកម្ម YG Entertainmen មានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានផ្សព្វផ្សាយព័ត៌មានអំពីការបន្តកុងត្រារបស់ BLACKPINK ដែលនៅមិនទាន់ច្បាស់លាស់នូវឡើយ។ ក្នុងនោះផងដែរ សមាជិក៣រូបទៀតអាចនឹងនៅបន្ត។

ដោយឡែកសម្រាប់ Lisa នៅតែមិនទាន់លេចឮព័ត៌មានណាមួយថា នាងនឹងបន្តកុងត្រាឬបញ្ជប់នោះទេ។ ស្របពេលកាលពីពេលថ្មីៗនេះ អ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង ក្នុងពេលដែលស្លាកចម្រៀងដ៏ល្បីលើពិភពលោក UMG ឬ Universal Music Group បានបង្ហោះនៅលើ IG តាមរយៈការបង្ហោះរូបភាព Lisa កំពុងទៅលេងសមុទ្រ រួមជាមួយនឹងសារខ្លីមួយថា “Lalisa and the blue heart emoji”។

យ៉ាងណាមិញ រូបភាពដែលបង្ហោះដោយ UMG ទទួលការសាទរនិងបង្ហាញក្ដីរំភើបជំនួសនាងយ៉ាងខ្លាំង។ ក្នុងនោះផងដែរអ្នកគាំទ្រទូទាំងពិភពលោកគិតថា Lisa បានចុះកុងត្រាស្ងាត់ៗជាមួយក្រុមហ៊ុនយក្យនេះជាយូរមកហើយ។គ្រាន់តែនាងមិនបានប្រាប់ជាសាធារណៈប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ Lisa ខ្លួននាងផ្ទាល់ធ្លាប់ធ្វើការជាមួយ Interscope Records ដែលជាស្លាកនៅក្រោម Universal Music Group ជាអ្នករៀបចំលក់ស្នាដៃរបស់ក្រុម BLACKPINK នៅខាងក្រៅអាស៊ី ហើយការបង្ហោះនេះត្រូវបាន tag ឲ្យ Lisa រួមទាំងការក្រុម BLACKPINK ផងដែរ។ ចំពោះរឿងរ៉ាវនឹងទៅជាយ៉ាងណា មហាជនត្រូវតែរង់ចាំស្តាប់ពីមាត់របស់ Lisa និងការប្រកាសពីភ្នាក់ងារផ្ទាល់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផាកពិន័យ D.O ក្រោយបង្ហុយហុយផ្សែងបារី ដោយមិនខ្វល់អ្នកជិតខ្លួន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


