ជីវិតកម្សាន្ដ
ផាកពិន័យ D.O ក្រោយបង្ហុយហុយផ្សែងបារី ដោយមិនខ្វល់អ្នកជិតខ្លួន
សារព័ត៌មាន Edaily បានរាយការណ៍កាលពីថ្ងៃទី ០៦ ខែកញ្ញាថា D.O.សមាជិកក្រុម EXO ត្រូវពិន័យជាសាច់ប្រាក់ ដោយមជ្ឈមណ្ឌលសុខភាពសាធារណៈស្រុក Mapo ក្រោយលោកជក់បារីក្នុងអគារបិទជិត។

ត្រលប់ទៅខែសីហា EXO បានចែករំលែកវីដេអូនៅលើប៉ុស្តិ៍ YouTube ផ្លូវការរបស់ពួកគេដែលបង្ហាញពីសកម្មភាពផ្សព្វផ្សាយសម្រាប់បទចម្រៀងថ្មីរបស់ពួកគេ Cream Soda នៅលើ Music Core របស់ MBC ។ នៅក្នុងវីដេអូ D.O. ឬ Do Kyung Soo ត្រូវបានចោទប្រកាន់ពីបទជក់បារីអគ្គិសនីនៅក្នុង បន្ទប់បិទជិតរបស់ MBC។
ក្រោយមក អ្នកលេងអ៊ីនធឺណិតជាច្រើនបានដាក់ពាក្យបណ្ដឹងទៅកាន់មជ្ឈមណ្ឌលសេវាសុខភាពសាធារណៈ Mapo ទាក់ទងនឹងការជក់បារីរបស់ D.O. មជ្ឈមណ្ឌលសេវាសុខភាពសាធារណៈបានឆ្លើយតបដោយបញ្ជាក់ថា “មាត្រា ៩ កថាខណ្ឌទី ៤ មាត្រា១៦ នៃច្បាប់ស្តីពីការលើកកម្ពស់សុខភាពជាតិ កំណត់អគារការិយាល័យ រោងចក្រ និងអគារពហុគោលបំណងទាំងអស់ដែលមានផ្ទៃដី ១ពាន់ម៉ែត្រការ៉េ ឬច្រើនជាងនេះ ជាតំបន់មិនជក់បារីបានទេ។ ការបំពានបទប្បញ្ញត្តិនេះអាចបណ្តាលឲ្យមានការផាកពិន័យរហូតដល់ ១សែនវ៉ុន (ប្រហែល ៧៥ ដុល្លារ)។

មណ្ឌលសុខភាពនិយាយបន្តទៀតថា “ការជក់បារីនៅខាងក្នុងអគារក្រុមហ៊ុនផ្សាយ គឺជាការបំពាន ទោះបីជា D.O. និងទីភ្នាក់ងារបានពន្យល់ថា គាត់ប្រើបារីអេឡិចត្រូនិចដែលគ្មានជាតិនីកូទីនក៏ដោយ។ ប៉ុន្តែពួកគេបានបរាជ័យក្នុងការផ្តល់ភស្តុតាងថា ផលិតផលនោះគ្មានជាតិនីកូទីននៅក្នុងការពិពណ៌នាអំពីសារធាតុផ្សំ និងការណែនាំអំពីផលិតផល។ដូច្នេះ មានការពិន័យភាគីពាក់ព័ន្ធសន្យាគោរពច្បាប់ដោយស្មោះត្រង់ ក្នុងនាមជាបុគ្គលសាធារណៈនាពេលអនាគត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកប្រុសរឿង “បុព្វេសន្និវាស” ថា វិឡាស្គឹមស្គៃដែលកំពុងសង់ សុទ្ធតែជាកម្លាំងញើសឈាមខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


